(ភ្នំពេញ)៖ ទស្សនិកជនមិនទាន់ភ្លេចនៅឡើយទេ ពីការទទួលមរណភាពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនបង្កើត របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ខណៈដំណឹងនៃការបាត់បង់រូបនាង កាលពីថ្ងៃ ទី២៥ ខែមករា ដើមឆ្នាំ២០១៩ កន្លងទៅ បានធ្វើឱ្យក្រុមគ្រួសារ សាច់ញាតិប្អូន មិត្តសិល្បៈជិតឆ្ងាយជាច្រើន បានចូលរួមសម្តែងនូវការសោកស្តាយគ្រប់ៗគ្នា។

យ៉ាងណាមិញ នៅដើមខែក្រោយ គឺនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ គឺដល់ពេលវេលានៃ ពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃរបស់នាងហើយ ហើយក៏ជាពេលាវេលា លោក ខេមរៈ សិរីមន្ត បានចូលប្រឡូកក្នុងសិល្បៈជាថ្មីដែរ បន្ទាប់ពីលោកបានប្រកាសកាន់ទុក្ខប្អូនស្រីរយៈពេល ១០០ថ្ងៃ។

ជាការគត់សម្គាល់ បើយោងតាមលិខិតអញ្ជើញ កម្មវិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ របស់កញ្ញា ខេមរៈ ស្រីពៅ គឺធ្វើឡើងនៅស្រុកកំណើតរបស់នាងផ្ទាល់ ដែលមាន ទីតាំងស្ថិតនៅ ភូមិតាម៉ុត ឃុំគរ ស្រុក ព្រៃឈរ ខេត្តកំពង់ ចាម ពោលគឺមិនមែន ធ្វើ នៅ ភូមិគ្រឹះ លោក ខេមរៈ សិរីមន្ត ម្តុំ វត្ត សំរោង អណ្ដែត នោះទេ។

គួរជម្រាបថា តារាចម្រៀង កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណៈភាព នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យប្រទេសឥណ្ឌា ដោយសារជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ ខណៈនៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ គឺជាថ្ងៃរៀបចំបុណ្យខួប ១០០ថ្ងៃ របស់កញ្ញា ខេមរៈ ស្រីពៅ។ សូមវិញ្ញាណក្ខន្ធ របស់កញ្ញា ទៅកាន់ សុគិភពកុំបី ឃ្លៀងឃ្លៀតឡើយ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ ស្រីពៅ