ដំឡូងមី មិនសូវជាត្រូវបានគេនិយមទទួលទាននោះទេ ដោយភាគច្រើនប្រជាកសិករខ្មែរធ្វើការដាំដុះនាំចេញទៅក្រៅប្រទេស ដើម្បីធ្វើការកែច្នៃជាវត្ថុធាតុដើមផ្សេងៗ។ តែការពិតទៅដំឡូងមី ក៏អាចធ្វើជាអាហារ និងបង្អែមដ៏មានរសជាតិឆ្ងាញ់ពិសាផងដែរ ថែមទាំងអាចជួយសុខភាព អាចច្នៃជាម៉ាស់ជំនួយសក់ និងស្បែកទៀតផង។

ដូច្នេះថ្ងៃនេះយើងនឹងណែនាំពីគុណប្រយោជន៍ ១៣យ៉ាង របស់ដំឡូងមី សម្រាប់សុខភាព និងសម្រស់ដូចខាងក្រោម៖

ដំណាំដំឡូងមី

១. ជំនួយស្បែកឱ្យម៉ដ្ឋភ្លឺរលោង

សម្បកដំឡូងមី ដែលជាប់នឹងសាច់ដំឡូងខាងក្នុង គឺជារូបធាតុដ៏សំខាន់បំផុតសម្រាប់ជំនួយដល់បញ្ហាស្បែក ជាពិសេសគឺបញ្ហាស្នាមតែម្តង។

ការអនុវត្ត៖

- អ្នកគ្រាន់តែបកសម្បកទន់ៗជាប់នឹងសាច់ដំឡូងមី យកទៅកិនឱ្យហ្មត់ជាល្បាយរួចយកមកលាបត្រង់តំបន់ដែលមានបញ្ហាស្នាមប្រហែលជាមួយម៉ោង ចាំលាងទឹកចេញ ហើយអនុវត្តជាញឹកញាប់ ស្នាមផ្សេងលើផ្ទៃមុខប្រាកដជាបាត់អស់ជាមិនខាន។

- នៅក្នុងនោះអ្នកអាចយកល្បាយសម្បកម្សៅមីដែលកិនរួច លាយប្រេងមានប្រយោជន៍ដូចជាប្រេងដូង ឬប្រេងអូលីវ មកលាបលើផ្ទៃមុខ ក៏អាចជួយឱ្យផ្ទៃមុខ ទន់ ភ្លឺ ម៉ដ្ឋរលោងស្អាតបានផងដែរ។

២. ជួយឱ្យសក់ដុះលូតលាស់ល្អ

សក់ស្តើង និងទំពែកក្បាលជាបញ្ហាមួយដែលមនុស្សគ្រប់គ្នាតែងតែជួបប្រទះ តែដំឡូងមីក៏អាចជួយអ្នកបានដែរ។

ការអនុវត្ត៖

- កិនដំឡូងមីឱ្យហ្មត់ជាល្បាយ ដោយលាយជាមួយនឹងបន្តិចក៏បាន រួចយកល្បាយនេះមកលាបលើសរសៃសក់ ទុកចោលរយៈពេល ១ ទៅ២ម៉ោង ចាំលាងទឹកចេញ។

- អ្នកអាចអនុវត្តវិធីមួយនេះឱ្យបានញឹកញាប់ក្នុងមួយសប្តាហ៍ ២ ទៅ៣ដង នោះត្រឹមតែរយៈពេលមួយខែប៉ុណ្ណោះ បញ្ហាជ្រុះសក់នឹងលែងជាបញ្ហា ហើយសក់របស់អ្នកថែមទាំងដុះលូតលាស់ល្អជាងមុនទៀតផង។

៣. បញ្ឈប់បញ្ហាសក់ជ្រុះ

មនុស្សស្រីភាគច្រើនសុទ្ធតែជួបប្រទះនឹងបញ្ហាជ្រុះសក់ ដែលវាកើតមកពីការទទួលទានអាហារមិនបានត្រឹមត្រូវ ឬមកពីបរិយាកាសដែលនៅជុំវិញជាដើម។ ដូច្នេះការប្រើប្រាស់ប្ញសដំឡូងមី ជាគ្រឿងផ្សំ ពិតជាអាចជួយដោះស្រាយបញ្ហាជ្រុះសក់បានយ៉ាងប្រសើរ។

ដំណាំដំឡូងមី

៤. ជួយសម្រកទម្ងន់

ដំឡូងមី មានផ្ទុកទៅដោយជាតិកាកសរសៃជាច្រើន ដូច្នេះហើយការទទួលទានដំឡូងមីជាប្រចាំ អាចជួយឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ មិនងាយឃ្លានចំណីអាហារផ្តេសផ្តាស ថែមទាំងជួយដល់ការសម្រកទម្ងន់បានយ៉ាងល្អទៀតផង។

៥. ជំនួយប្រព័ន្ធរំលាយអាហារ

ជាតិកាកសរសៃដែលមាននៅក្នុងដំឡូងមី អាចជួយឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការល្អ និងអាចបណ្តេញជាតិពុលពីក្រពះពោះវៀនបានល្អ ថែមទាំងជួយការពារសុខភាពរបស់អ្នកពីការកើតជំងឺក្រពះពោះវៀនផ្សេងៗផងដែរ។

៦. បំបាត់អាការឈឺក្បាល

អាការឈឺក្បាល និងឈឺក្បាលប្រកាំង ពេលកើតម្តងៗពិតជាពិបាកក្នុងខ្លួនណាស់ ហើយក៏ត្រូវរកវិធីព្យាបាលឱ្យបានត្រឹមត្រូវដែរ។ តែអ្នកអាចប្រើដំឡូងមីការពារបញ្ហាមួយនេះបាន ដោយការយកប្ញស និងស្លឹកដំឡូងមីទៅកិន ឬក្រឡុកជាទឹកសម្រាប់ទទួលទាន។ ដូច្នេះទទួលទានទឹកដំឡូងមីនេះមួយថ្ងៃ២ដង អាចជួយការពារការកើតអាការឈឺក្បាលនាពេលខាងមុខទៀតផង។

៧.ព្យាបាលបញ្ហារាករូស

ប្ញសដំឡូងមី អាចជួយបំបាត់បញ្ហារាករូសបានយ៉ាងល្អ ដោយគ្រាន់តែអ្នកយកប្ញសដំឡូងមី មកដាំទឹកឱ្យពុះ រួចទទលទានវាតែប៉ុណ្ណោះ។ ដោយវាអាចជួយសម្អាតមេរោគ និងបាក់តេរីចេញពីក្រពះពោះវៀនរបស់អ្នកបាន ថែមទាំងអាចបំបាត់បញ្ហារាករូសផងដែរ។

៨. ល្អសម្រាប់សុខភាពភ្នែក

ដំឡូងមីមានផ្ទុកនូវវីតាមីន និងរ៉ែសំខាន់ៗ ដែលមិនត្រឹមតែជំនួយសុខភាពរាងកាយទាំងមូលនោះទេ តែការទទួលទានដំឡូងមី ពិតជាល្អពិសេសណាស់សម្រាប់ជំនួយសុខភាពភ្នែកតែម្តង។

ដំណាំដំឡូងមី

៩. ព្យាបាលបញ្ហាគ្រុនក្តៅ

ស្លឹកដំឡូងមីត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលបញ្ហាគ្រុនក្តៅបានផងដែរ ។ ដោយការយកស្លឹកដំឡូងមីទៅដាំទឹកឱ្យពុះរយៈពេល ១ម៉ោង បន្ទាប់មកអ្នកអាចយកស្លឹកដំឡូងមីមកទទួលទានបានហើយ ដើម្បីព្យាបាលជំងឺគ្រុនក្តៅ។

១០. ព្យាបាលមុខរបួស

យកស្លឹកដំឡូងមី មកកិន ឬបុកឱ្យហ្មត់ រួចយកមកលាប និងបិទលើមុខរបួសរបស់អ្នក នឹងជួយឱ្យឆាប់ជាសះស្បើយ ថែមទាំងបំបាត់ការឈឺចាប់ផងដែរ។

១១. កម្ចាត់សត្វល្អិតក្នុងខ្លួន

ពពួកសត្វល្អិត និងដង្កូវក្នុងពោះវៀន ត្រូវបានគេសិក្សារកឃើញថា អាចកម្ចាត់បានដោយគ្រាន់តែប្រើប្ញសដំឡូងមីដាំទឹកផឹក ទុកទទួលទានរយៈពេល ១ពេញតែប៉ុណ្ណោះ។

១២. បង្កើនចំណង់អាហារ

ការក្រោកពីគេងពេលព្រឹកព្រលឹមពេក អាចធ្វើឱ្យអ្នកគ្មានអារម្មណ៍ឃ្លានចំណីអាហារផ្សេងៗ ហើយការមិនទទួលទានអាហារពេលខ្លះអាចប៉ះពាល់ដល់សុខភាពរាងកាយរបស់អ្នក ថែមទាំងសុខភាពផ្លូវចិត្តផងដែរ។ ដូច្នេះការប្រើប្ញសដំឡូងមី ដាំទឹកទទួលទាន អាចជួយធ្វើឱ្យអ្នកមានអារម្មណ៍ចង់ទទួលទានអាហារឡើងវិញជាមិនខាន។

១៣. ជំនួយសុខភាពស្ត្រីមានផ្ទៃពោះ

ស្ត្រីមានផ្ទៃពោះតែងតែត្រូវការចាំបាច់នូវសារធាតុ Folate និងវីតាមីនពីចំណីអាហារផ្សេងៗដើម្បីជំនួយសុខភាពរាងកាយទាំងមូល ដែលសារធាតុទាំងនោះត្រូវបានគេរកឃើញថាមានផ្ទុកនៅក្នុងស្លឹកដំឡូងមី។ ដូច្នេះអ្នកអាចបន្ថែមស្លឹកដំឡូងមីលាយជាមួយនឹងអាហារ ឬម្ហូបសាឡាត់ផ្សេងៗដើម្បីជំនួយសុខភាពស្ត្រីមានផ្ទៃពោះបាន៕ 

ដំណាំដំឡូងមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]