ភ្នំពេញ៖ អាចនិយាយបានថា តាំងពីក្មេងតូចៗ រហូតដល់មនុស្សវ័យចំណាស់ៗ ពួកគេប្រាកដជាស្គាល់តារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជា ជ្រកក្រោមទ្រនំរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ជាក់ជាមិនខាន។

ជាការពិតណាស់ ក្រៅពីមានទឹកដមសំឡេងដ៏ពីរោះ ទាក់ទាញចិត្តអ្នកស្តាប់ ក៏ដូចជាមិត្តៗយុវវ័យ ដែលគាំទ្រស្រលាញ់នាងប៉ុណ្ណោះទេ នៅក្នុងនោះ កញ្ញា ឱក សុគន្ធកញ្ញា ក៏ត្រូវបានមហាជនចាប់អារម្មណ៍ ទៅលើការតុបតែងខ្លួន ការស្លៀកពាក់របស់នាង លក្ខណៈបែបសាមញ្ញបង្កប់នូវភាពស្រស់ស្អាត សុភាព ដែលគួរឲ្យសរសើរផងដែរ។  

ជាក់ស្ដែង កាលពីថ្មីៗនេះ ​​​​​​​​​​​​​​​​​​​នៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏មានការចែករំលែកនូវរូបភាពជាច្រើនសន្លឹករបស់តារាស្រី កញ្ញា ឱក សុគន្ធកញ្ញា ដែលធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រ រឹតតែមានការចាប់អារម្មណ៍ខ្លាំងលើនាង នៅក្នុងឈុតរ៉ូបពណ៌ខ្មៅបញ្ចេញសាច់ដៃ ជាមួយនឹងការតុបតែងមុខបែបធម្មជាតិ ប៉ុន្តែមើលទៅនាង ពិតជាស្រស់ស្អាតប្លែកតែម្តង។ 

ផ្អែកតាមរយៈរូបភាពជាច្រើនសន្លឹកនេះ ក៏បានធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន បាននាំគ្នាស៊ែរ ជាមួយនឹងពាក្យពេចន៍សរសើរថា ស្អាតគ្រប់ៗគ្នាតែម្ដង ៕

រូបថតពី៖ គណនីហ្វេសប៊ុក Ra SoPanha

តោះដើម្បីជ្រាបកាន់តែច្បាស់ ទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នាណា៖ 

កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា