ថៃ៖ បើគិតមកទល់ពេលនេះ តារាសម្ដែងស្រី អ្នកនាង Margie បានសម្រាលកូនភ្លោះប្រុសស្រីរបស់នាង បានរយៈពេលជាង២សប្ដាហ៍ហើយ ហើយគេក៏សង្កេតឃើញថាសុខភាពទាំងម្ដាយនិងកូនទាំងពីររបស់តារាស្រីរូបនេះ រឹងមាំល្អ ដោយអាចចេញបំពេញការងារបានជាធម្មតាផងដែរ។

ដោយឡែក នាពេលថ្មីៗនេះ តាមរយៈជំនួបជាមួយអ្នកសារព័ត៌មាន តារាស្រី អ្នកនាង Margie បានបង្ហើបឲ្យដឹងថា នាងត្រៀមនឹងទទួលការងារសិល្បៈវិញ នាប៉ុន្មានខែខាងមុខនេះហើយ។ តែជាមួយគ្នានោះ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល អ្នកម្ដាយសម័យថ្មីរូបនេះ ក៏បានសុំបដិសេដ និងសុំទោសចំពោះបណ្ដាក្រុមហ៊ុនជាច្រើន ដែលចង់បានកូនភ្លោះនាង ដើម្បីថតផ្សព្វផ្សាយ និងជាពិសេសហ៊ានឲ្យតម្លៃរហូតដល់ទៅរាប់លានបាតថែមទៀតផងដែរ។

ជាមួយហេតុផលដែលតារាស្រីរូបនេះ មិនអនុញ្ញាតឲ្យកូនភ្លោះទទួលការងារនៅពេលនេះ ក៏ព្រោះតែនាងគិតថា កូននាងនៅតូចណាស់ ហើយជាពិសេសក៏កំពុងតែស្ថិតក្នុងការមើលថែទាំ យ៉ាងយកចិត្តទុកដាក់ជាទីបំផុតផងដែរ៕    

Margie
គ្រួសារ Margie
គ្រួសារ Margie
គ្រួសារ Margie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]