បាំរាំង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ស្នេហារវាងកំពូលតារាសម្ដែងស្រី កញ្ញា Aum Patcharapa និងលោក Pok ត្រូវបានឈានដល់ផ្លូវបែកបាក់គ្នា បន្ទាប់ពីពួកគេទាំងពីរ បានទាក់ទងគ្នាបានរយៈពេលប៉ុន្មានខែតែប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពេលពួកគេទាំងពីរសម្រេចចិត្តបែកគ្នានេះដែរ គេសង្កេតឃើញទំនាក់ទំនងអ្នកទាំងពីរ ក៏នៅតែមានភាពល្អប្រសើរជាមួយគ្នាដូចដើម។

ជាក់ស្ដែង ដូចជាថ្មីៗនេះ ស្របពេលដែលតារាស្រី Aum បានឈឺ ខណៈដែលស្ថិតក្នុងដំណើរកម្សាន្ត នៅឯប្រទេសបារាំង ក៏គេបានឃើញ លោក Pok បានព្យាយាមសួរនាំពីស្ថានភាពជំងឺ ពីមិត្តភក្តិ Aum ផងដែរ។

ទង្វើទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ថាកំលោះរូបនេះ នៅតែលួចព្រួយបារម្ភ ពីតារាស្រី កញ្ញា Aum គ្រប់ពេលវេលាដដែល មិនប្រែប្រួលទៅណាឡើយ បើទោះបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងលោក និងតារាស្រីរូបនេះ នឹងមិនអាចត្រលប់ក្លាយជាគូស្នេហ៍នឹងគ្នាក៏ដោយក្ដី៕ 

Aum និងអតីតមិត្តប្រុស
Aum
Aum និងមិត្តភក្តិ
Aum និងមិត្តភក្តិ
Aum
សារអតីតមិត្តប្រុស Aum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]