ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ពីការចាកចេញរបស់តារាកំប្លែងដ៏មានប្រជាប្រិយភាព លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយ ក្រឹម ក្នុងការទៅសម្ដែងលើទឹកដី នៃប្រទេសកូរ៉េខាងត្បូង ជាមួយនឹងសិល្បករសិល្បការិនីជាច្រើនរូបទៀត កាលពីពេលថ្មីៗកន្លងនេះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ពុកម៉ែ បងប្អូន ដែលរស់នៅទីនោះ។

ជាក់ស្ដែង មកទល់ពេលនេះ នាយ ក្រឹម ក៏បានវិញត្រលប់មកកាន់ប្រទេសកំណើតវិញហើយ ជាមួយនឹងទឹកមុខពោរពេញទៅដោយក្ដីសុខថែមទៀតផង។ ប៉ុន្តែអ្វីដែលទទួលបានការចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើលខ្លាំងនោះ គឺតារាកំប្លែងចាស់វស្សារូបនេះ មកមាតុភូមិវិញមិនទាន់ទេ បាននាំយកថវិកាយ៉ាងច្រើន ទៅជូនដល់មិត្តរួមអាជីព នាយ សាន ម៉ៅ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងក្រុងភ្នំពេញ ។

យ៉ាងណាមិញ ថវិកាចំនួន ៥០០ដុល្លារ ដែល នាយ ក្រឹម បាននាំយកទៅជូនដល់នាយ សាន ម៉ៅ នោះ គឺជាជំនួយរបស់សប្បុរជនជួយតាមរយៈលោកតែប៉ុណ្ណោះ ៕

នាយ ក្រឹម
នាយ ក្រឹម
នាយ ក្រឹម
នាយ ក្រឹម និង នាយ សាន ម៉ៅ
នាយ ក្រឹម និង នាយ សាន ម៉ៅ
សំណាររបស់ នាយ ក្រឹម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]