បាត់ដំបង៖ កម្មវិធីសង្ក្រាន្តបាត់ដំបងដ៏កក្រើកធ្វើឡើងរយៈពេល ៣ថ្ងៃពេញ បានបញ្ចប់ដោយភាពជោគជ័យ និងរលូនជាទីបំផុត ប្រកបដោយភាពសប្បាយរីករាយលើសពីគម្រោងទៅទៀត ដោយមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ទិសទីមកកម្សាន្ត។ 

អ្វីដែលកាន់តែពិសេសនោះ តាមការលើកឡើងរបស់លោក ងួន រតនះ អភិបាលខេត្តបាត់ដំបងបានលើកឡើងថាពិធីសង្រ្កាន្តឆ្នាំថ្មី ក្នុងទឹកដីខេត្តបាត់ដំបងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅកម្សាន្តរហូតដល់ទៅជិត៩៥ម៉ឺននាក់ ពោលគឺមានចំនួនអ្នកទេសចរមកកម្សាន្តច្រើនជាងកម្មវិធីសង្ក្រាន្តតាមបណ្តាខេត្តនានាទៅទៀត។

សូមរំលឹកផងដែរថា កម្មវិធីសង្ក្រាន្តបាត់ដំបង រៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ហៅកាត់ថា សសយក ខេត្តបាត់ដំបង UYFC Battambang ដោយមានការរៀបចំកម្មវិធីកម្សាន្តជាច្រើនមុខដ៏សម្បូរបែប ទាំងកន្លែងដាក់តាំងរូបសំណាកម្នាស់យក្ស ក្រូចយក្ស និងពោតយក្ស តំបន់ត្រជាក់ចិត្តលេងបាញ់ទឹក និងពពុះសាប៊ូអមជាមួយនឹងចង្វាក់ EDM កន្ត្រាក់អារម្មណ៍ ការកម្សាន្តសប្បាយបែបប្រពៃណី ជាពិសេសគឺការប្រគំតន្ត្រីខ្នាតយក្ស រៀបចំដោយស្រាបៀរ GANZBERG ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕ 

កម្មវិធីសង្ក្រាន្តបាត់ដំបង
កម្មវិធីសង្ក្រាន្តបាត់ដំបង
កម្មវិធីសង្ក្រាន្តបាត់ដំបង
កម្មវិធីសង្ក្រាន្តបាត់ដំបង
កម្មវិធីសង្ក្រាន្តបាត់ដំបង
កម្មវិធីសង្ក្រាន្តបាត់ដំបង
កម្មវិធីសង្ក្រាន្តបាត់ដំបង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]