អាមេរិក៖ ឪពុកម្នាក់បានសម្រេចចិត្តផ្លាស់ប្តូររបបអាហារ និងទម្លាប់អាក្រក់ចោល បន្ទាប់ពីលោកមិនអាចដើរទាន់កូន ៣នាក់របស់លោក ហើយចាប់ពីពេលនោះមក លោកបានសម្រកអស់ ៤១គីឡូក្រាមក្នុងរយៈពេល ១៥០ថ្ងៃ (៥ខែ)

លោក Jeremiah Peterson វ័យ ៤០ឆ្នាំ រស់នៅក្នុងរដ្ឋម៉ុនតាណា សហរដ្ឋអាមេរិក បានចាប់ផ្តើមហ្វឹកហាត់ផ្លាស់ប្តូររូបរាងក្នុងឆ្នាំ២០១៧ បន្ទាប់ពីលោកបានដើរឡើងលើភ្នំជាមួយនឹងប្រពន្ធ និងកូនបីនាក់របស់លោក ខណៈពេលនោះលោកមានទម្ងន់ដល់ទៅ ១៣១គីឡូក្រាម

លោក Jeremiah Peterson

ព្រោះតែធាត់លើសទម្ងន់ពេក ដូច្នេះលោកមិនអាចដើរទាន់ប្រពន្ធ និងកូនបីនាក់របស់លោកនោះទេ ហើយលោកបានពន្យល់ប្រាប់ក្នុងគេហទំព័ររបស់លោកថា៖

«ក្រោយមក ខ្ញុំបានសម្លឹងមើលខ្លួនឯងនៅចំពោះមុខកញ្ចក់ ហើយគិតអំពីក្រុមគ្រួសារ, ទំនួលខុសត្រូវរបស់ខ្ញុំ និងតើខ្ញុំនឹងក្លាយទៅជាអ្វីនៅពេលខ្ញុំមានអាយុ ៤០ឆ្នាំក្នុងពេលបន្តិចទៀតនេះ។ ដូច្នេះខ្ញុំត្រូវតែផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។» 

លោក Jeremiah Peterson

យោងតាមសារនៅក្នុងគណនី Instagram របស់លោកទើបតែបានបង្ហោះកាលពីថ្មីៗនេះបានឱ្យដឹងថា លោក Jeremiah បានរៀបរាប់អំពីការលើកទឹកចិត្ត ពន្យល់ថាសេចក្តីស្រលាញ់ចំពោះក្រុមគ្រួសាររបស់លោក គឺជាកត្តាដ៏សំខាន់បំផុតក្នុងការបំផុស និងជំរុញដល់លោកឱ្យផ្លាស់ប្តូររូបរាងកាយ និងរស់នៅប្រកបដោយសុខភាពល្អជារៀងរាល់ថ្ងៃ។

លោកបានសរសេរថា៖

«ខ្ញុំចង់បានរូបរាងស្រស់ស្អាតនិងមានសុខភាពល្អ ព្រោះតែខ្ញុំមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការធ្វើការប្រកបដោយផលិតភាពខ្ពស់នោះទេ។ ខ្ញុំចង់ធ្វើការប្រកបដោយផលិតភាពខ្ពស់នៅកន្លែងធ្វើការ ព្រោះតែវាគឺជារឿងដ៏សំខាន់ក្នុងការរកលុយផ្តល់ដល់ក្រុមគ្រួសាររបស់ខ្ញុំ។ ខ្ញុំចង់ធ្វើរឿងអ្វីមួយដើម្បីផ្តល់ឱ្យក្រុមគ្រួសាររបស់ខ្ញុំឱ្យបានគ្រប់គ្រាន់ ព្រោះតែនេះគឺជាអ្វីដែលអាណាព្យាបាលត្រូវតែធ្វើ។ ខ្ញុំចង់ធ្វើជាឪពុកដ៏អស្ចារ្យម្នាក់ ព្រោះតែខ្ញុំជឿថា វាគឺជាផ្លូវឆ្ពោះទៅរកជីវិតដ៏ល្អ។» 

«ក្រុមគ្រួសាររបស់ខ្ញុំគឺជាមូលហេតុ ដែលជំរុញខ្ញុំធ្វើការផ្លាស់ប្តូរ។ ការស្វែងរកមូលហេតុ (Why) គឺជារឿងដ៏ចាំបាច់បំផុត ប្រសិនបើអ្នកចង់ទទួលបានជោគជ័យនៅក្នុងជីវិត។ ប្រសិនបើអ្នកមិនមានមូលហេតុមុតមាំនៅពីក្រោយសកម្មភាពអ្នកនោះទេ អ្នកប្រហែលជាមិនអាចទទួលបានជោគជ័យធំដុំនោះទេ។»

«មូលហេតុរបស់អ្នកនឹងជំរុញអ្នក នៅពេលអ្នកមានអារម្មណ៍ថា អ្នកគ្មានកម្លាំងបន្តទៀតទេ។ មូលហេតុរបស់អ្នកនឹងប្រយុទ្ធប្រឆាំង នៅពេលមនុស្សគ្រប់គ្នាគិតថា អ្នកនឹងបោះបង់ចោល និងមិនអាចធ្វើបាននោះទេ។» 

លោក Jeremiah Peterson
លោក Jeremiah Peterson

លោកបានសរុបថា៖

«ខ្ញុំនឹងធ្វើវាឱ្យទាល់តែបាន មិនថាមានរឿងអ្វីក៏ដោយ! ក្រុមគ្រួសាររបស់ខ្ញុំកំពុងតែពឹងពាក់លើខ្ញុំ!»

ដោយមានការតាំងចិត្តខ្ពស់ក្នុងការផ្លាស់ប្តូរជីវិត លោក Jeremiah បានសម្រេចចិត្តថានឹងហាត់ប្រាណមួយថ្ងៃពីរដងជារៀងរាល់ថ្ងៃ និងចាប់ផ្តើមផ្លាស់ប្តូររបបអាហារ ដោយការញុំាស្អាត ពោលគឺញុំាបន្លែ ផ្លែឈើ សាច់ឱ្យបានតិច និងញុំាទឹកសាបធម្មតាឱ្យបានច្រើន។ 

ដំបូងឡើយ លោក Jeremiah តែងតែចាប់ផ្តើមដើរឡើងភ្នំក្នុងរយៈចម្ងាយប្រមាណ ៣គីឡូម៉ែត្រជារៀងរាល់ព្រឹក ហើយនៅពេលថ្ងៃត្រង់វិញ លោកហាត់ប្រាណនៅ Gym ឬក្លិបហាត់ប្រាណបន្ថែមទៀត។

លោក Jeremiah បានបន្តនិយាយថា បន្ទាប់ពីលោកបានផ្លាស់ប្តូររបបអាហារ និងហាត់ប្រាណជាប្រចាំមក រាងកាយរបស់លោកបានផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ហើយលោកក៏មានស្មារតី និងកម្លាំងពេញលេញជាមុនផងដែរ។

លោក Jeremiah Peterson
លោក Jeremiah Peterson និងកូនទាំង៣

ពីមុនលោកមានទម្ងន់ ១៣១គីឡូក្រាម និងស្លៀកខោទំហំ៤២ ប៉ុន្តែក្រោយពីបានផ្លាស់ប្តូររូបរាងកាយមក លោកស្រកអស់ ៤១គីឡូក្រាម។ ដូច្នេះបច្ចុប្បន្នលោកមានទម្ងន់ត្រឹមតែ ៩០គីឡូក្រាម និងស្លៀកខោទំហំតែ ៣៣តែប៉ុណ្ណោះ។

ជាចុងក្រោយលោកបាននិយាយថា៖

«សម្រាប់ខ្ញុំ ខ្ញុំចាប់ផ្តើមមានជំនឿចិត្ត នៅពេលខ្ញុំសម្រកទម្ងន់ និងផ្លាស់ប្តូររូបរាងកាយបានសម្រេច។ ប្រសិនបើអ្នកគ្មានជំនឿចិត្តលើខ្លួនអ្នក ហើយកំពុងតែស្វែងរកវិធីដើម្បីអភិវឌ្ឍន៍ខ្លួននោះ សូមព្យាយាមកំណត់គោលដៅដើម្បីសម្រកទម្ងន់។» 

«នៅពេលអ្នកសម្រកទម្ងន់បានសម្រេច អ្នកនឹងកើនជំនឿចិត្ត ជឿជាក់លើខ្លួនអ្នកថា អ្នកអាចធ្វើបានច្រើន។»

លោក Jeremiah Peterson
លោក Jeremiah Peterson និងកូនទាំង៣

ក្រោយមករឿងរ៉ាវរបស់លោកបានល្បីល្បាញពេញសារព័ត៌មានធំៗជាច្រើន ហើយមានមនុស្សម្នាជាច្រើនបាននិងកំពុងតែ follow លោកនៅក្នុង Instagram ហើយលោកបានលើកទឹកចិត្ត និងជួយមនុស្សម្នាសម្រកទម្ងន់បានជាច្រើននាក់៕

សូមទស្សនាវីដេអូនិងរូបថតខាងក្រោម៖

លោក Jeremiah Peterson
លោក Jeremiah Peterson
លោក Jeremiah Peterson
លោក Jeremiah Peterson
លោក Jeremiah Peterson និងកូន
លោក Jeremiah Peterson
លោក Jeremiah Peterson
លោក Jeremiah Peterson
លោក Jeremiah Peterson និងកូនទាំង៣

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]