ខេត្តព្រៃវែង ៖ សេចក្តី​រាយ​ការ​ណ៍​បឋម​​បាន​ឲ្យ​ដឹង​ថា ឪពុក និង​កូន​បាន​ផឹកស្រាជាមួយគ្នា ហើយ​​ជនសង្ស័យ​ជា​កូន​ខឹងឪពុកវាយ ធាក់ និងបោក​ទូរស័ព្ទ​ចោល ពេលនោះ​ស្រាប់តែ​ជនសង្ស័យ​ជា​កូន​ប្រុស​បាន​​យក​ពូថៅ​កាប់ទៅលើ​ឪពុក បណ្តាល​ឱ្យស្លាប់​​នៅ​ខាងក្រោយ​ផ្ទះ ​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៨ ខែមេសា ស្ថិត​នៅ​ភូមិ​ដំរី​ពួន ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

​ជនសង្ស័យជា​កូន​​ឈ្មោះ ឡេ​ង ហន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រីឯ​ជន​រង​គ្រោះ​ជា​ឪពុក​ដែលស្លាប់​ឈ្មោះ ឡេ​ង សៅ អាយុ​៥០​ឆ្នាំ ។ ឪពុកនិង​កូនទាំង២នាក់នេះ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ក្រោយពេល​​កើតហេតុ​ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ស្រុក​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​កូន​ ដើម្បី​កសាង​សំណុំរឿងបញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ។ ព័ត៌មានលម្អិត​នឹងផ្សាយ​ជូននៅពេលក្រយ ៕​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]