បរទេស៖ ក្លិបបាល់ទាត់ Liverpool បាននិងកំពុងរៀបចំផែនការ ក្នុងការតទល់នឹងបញ្ហាតម្លៃសំបុត្រ ដែលកំណត់ដោយក្លិបបាល់ទាត់ FC Barcelona ក្នុងការប្រកួតក្នុងទឹកដីអេស្ប៉ាញនាពេលខាងមុខនេះ។ បញ្ហាប្រឈមសម្រាប់អ្នកគាំទ្ររបស់ Liverpool នាពេលនេះ គឺការកំណត់តម្លៃសំបុត្រទស្សនាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League សម្រាប់អ្នកគាំទ្ររបស់ Liverpool មានតម្លៃខ្ពស់រហូតទៅដល់ ១១៩អឺរ៉ូក្នុងម្នាក់។

ក្រុមកីឡាកររបស់ Liverpool
អ្នកគាំទ្ររបស់ក្លិប Liverpool

យ៉ាងណាមិញ Liverpool ក៏បានឈឺឆ្អាល និងលូកដៃចូលក្នុងបញ្ហានេះផងដែរ ដើម្បីសម្រួលដល់ក្រុមអ្នកគាំទ្ររបស់ខ្លួន។ ក្លិប Liverpool ក៏បានធ្វើការកំណត់តម្លៃសំបុត្រទស្សនាដល់អ្នកគាំទ្ររបស់ Barcelona ចំនួន ១១៩អឺរ៉ូវិញដូចគ្នា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ នៅកីឡដ្ឋាន Anfield របស់ខ្លួន។ សម្រាប់ការតម្លើងថ្លៃសំបុត្រនេះដែរ ក្លិប Liverpool បានប្រកាសថា ក្លិបនឹងប្រើប្រាស់លុយដែលលើសនេះ ទៅឧបត្ថម្ភទូទាត់ដល់ក្រុមអ្នកគាំទ្រចំនួនជាង ៤,៦០០នាក់ដែលធ្វើដំណើរទៅទស្សនាការប្រកួតជើងទី១ នៅឯទឹកដី Camp Nou របស់ Barcelona។ បើនិយាយឱ្យស្រួលយល់ទៅគឺ Liverpool នឹងកំណត់តម្លៃសម្រាប់អ្នកគាំទ្រ Barcelona លើសតម្លៃដើមចំនួន ៣១អឺរ៉ូ ហើយលុយនេះនឹងផ្តល់ឱ្យអ្នកគាំទ្ររបស់ Liverpool សម្រាប់បញ្ចុះតម្លៃសំបុត្រនៅទឹកដី Barcelona វិញ ពោលគឺអ្នកគាំទ្ររបស់ Liverpool នឹងត្រូវចំណាយតែ ៨៨អឺរ៉ូប៉ុណ្ណោះសម្រាប់សំបុត្រទស្សនានៅ Camp Nou៕

ក្រុមកីឡាកររបស់ Barcelona
អ្នកគាំទ្ររបស់ក្លិប Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]