ថៃ៖ កាលពីថ្មីៗនេះ តារាសម្តែងស្រីនាង Taew Natapohn បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនរំភើបយ៉ាងខ្លាំង ក្រោយឃើញការបង្ហោះសំបុត្រអាពាហ៍ពិពាហ៍មួយ ដោយមានឈ្មោះ Ton ដែលជាមិត្តប្រុសរបស់នាង ដោយពួកគេគិតថា Taew ច្បាស់ជាមានដំណឹងល្អក្នុងពេលឆាប់ៗ។
ក៏ប៉ុន្តែការរំពឹងទុកបែរជាផ្ទុយស្រឡះ ក៏ព្រោះថាមានការចេញមុខបកស្រាយដោយតារាស្រីរូបស្រស់ម្នាក់នេះ ដោយនិយាយថា ឈ្មោះ Ton ដែលនៅលើសំបុត្រអាពាហ៍ពិពាហ៍នោះ មិនមែនជាឈ្មោះមិត្តប្រុសរបស់នាងនោះទេ ប៉ុន្តែជាឈ្មោះរបស់មិត្តម្នាក់ទៀតដែលមានឈ្មោះ Ton ដូចគ្នា។
ម៉្យាងទៀត Taew បាននិយាយថា នាងគ្មានគម្រោងរៀបការក្នុងពេលឆាប់ៗអ្វីទាំងអស់ បើទោះជាអ្នកទាំងពីរបានស្រលាញ់គ្នា រយៈពេលជាង ១២ ឆ្នាំក៏ដោយ។ ឯចំណែកអ្នកគាំទ្រវិញ ពួកគេពិតជាចង់ឃើញថ្ងៃពិសេស រវាង Taew និងមិត្តប្រុសរបស់នាងខ្លាំងមែនទែន៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]