ហូឡង់៖ ក្លិបបាល់ទាត់ Ajax បានធ្វើការប្រកាសពីការចុះកិច្ចសន្យានាំយកខ្សែបម្រើថ្មីគឺកីឡាករ Razvan Marin ពីក្លិប Standard Liege របស់លីគកំពូលប៊ែលហ្សិក។ ការនាំយកខ្សែបម្រើថ្មីរូបនេះមកចូលរួម ត្រូវបានគេជឿថាជាជម្រើសថ្មីរបស់ Ajax សម្រាប់ជំនួសកន្លែងរបស់ Frenkie De Jong ដែលនឹងត្រូវផ្លាស់ទៅ FC Barcelona នារដូវកាលក្រោយ។

កីឡាករ Razvan Marin

បើតាមសារព័ត៌មាន Goal បានឱ្យដឹងថា Ajax ចុះកិច្ចសន្យានាំយកកីឡាករ Razvan Marin ក្នុងតម្លៃខ្លួន ១២,៥លានអឺរ៉ូ (ប្រមាណជា ១៤លានដុល្លារ) ជាមួយនឹងកិច្ចសន្យារយៈពេល ៥ឆ្នាំ។ កីឡាករវ័យ ២២ឆ្នាំរូបនេះបានចំណាយពេលចំនួន ២រដូវកាលកន្លះជាមួយក្លិប Standard Liege របស់ប៊ែលហ្សិក ក្រោយចាកចេញពីក្លិប Viitorul នៅលីគកំពូលរ៉ូម៉ានី កាលពីឆ្នាំ ២០១៧។ គួរបញ្ជាក់ថា ក្លិប Ajax បានធ្វើការផ្ទេរកីឡាករ Frenkie De Jong ទៅកាន់ Barcelona កាលពីពេលថ្មីៗនេះ ក្នុងតម្លៃរហូតដល់ ៧៥លានអឺរ៉ូឯណោះ ខណៈដែលក្លិបហូឡង់មួយនេះរំពឹងថា ការនាំយក Razvan Marin នឹងអាចបំពេញចំណុចខ្វះខាត និងជំនួសកន្លែងរបស់ Frenkie De Jong បាននាពេលខាងមុខ៕ 

កីឡាករ Razvan Marin
កីឡាករ Frenkie De Jong ផ្ទេរទៅកាន់ Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]