កូរ៉េខាងត្បូង ៖ តារាប្រុសវ័យក្មេង ដែលទើបតែចូលប្រឡូក ក្នុងវិស័យសិល្បៈកូរ៉េ ដូចជា ក្រុម TXT ថ្មីៗនេះ ហាក់ដូចជា ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាក្រុមអ្នកនិយមចូលចិត្ត Kpop ជាច្រើន នៅក្នុងប្រទេសកូរ៉េ។

គួរបញ្ជាក់ផងដែរថា ទោះបីជាពួកគេ ទើបតែបង្ហាញខ្លួនក៏ពិតមែន ប៉ុន្តែមើលទៅពួកគេ ដូចជាមមាញឹកច្រើន ជាមួយនឹងការផ្សព្វផ្សាយ បទចម្រៀង និងការចូលរួមក្នុងកម្មវិធីផ្សេងៗ។

ថ្មីៗនេះ សមាជិកក្រុមម្នាក់ គឺ Yeonjun ទើបតែបានបង្ហោះរូបភាព ជាមួយនឹងពណ៌​សក់ថ្មី សម្រាប់វីដេអូចម្រៀងថ្មី របស់ខ្លួន។ មិនយូរប៉ុន្មាន រូបភាពទាំងនោះរបស់ Yeonjun ត្រូវបានអ្នកគាំទ្រ បង្ហោះចែកចាយ ពាសពេញបណ្ដាញអ៊ីនធើណែត ដោយភ្ជាប់ជាមួយនឹង សារខ្លីៗ ពោលសរសើរថា ពណ៌សក់ថ្មីនេះ ពិតជាសាកសមខ្លាំង ជាមួយនឹង Yeonjun ធ្វើឲ្យកម្លោះតូចរូបនេះ កាន់តែស្រស់សង្ហា ថែមមួយកម្រិតទៀត៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖  

រូបភាព Yeonjun
រូបភាព Yeonjun
រូបភាព Yeonjun
រូបភាព Yeonjun
រូបភាព Yeonjun
រូបភាព Yeonjun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]