ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ក្រោយពីអតីតតារាសម្ដែងស្រី កញ្ញា បេនី យ៉ាំង ចាកឆ្ងាយពីជីវិតសិល្បៈ មកនោះ តារាសម្ដែងស្រីរូបនេះ ហាក់បីដូចជាជោគជ័យជាមួយរបររកស៊ី របស់ខ្លួន មានការគាំទ្រខ្លាំងមែនទែន ពីសំណាក់ទស្សនិកជន នាពេលកន្លងមក។ 

ទោះបីជា តារាសម្ដែងស្រីដ៏មានប្រជាប្រិយរូបនេះ បានចាកឆ្ងាយពីសង្គមសិល្បៈ ក៏ពិតមែន តែនៅមានប្រិយមិត្ត ជាច្រើននៅតែនឹករលឹក ពីទេពកោសល្យសម្ដែង របស់នាង ស្ទើរគ្រប់គ្នាតែម្ដង។

យ៉ាងណាមិញ កាលពីថ្មីៗនេះ បើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការ របស់អតីតតារាសម្ដែងស្រី និងចិត្តធម៌រូបនេះ ធ្វើឲ្យបណ្ដាអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅនឹងរថយន្ត BMW ស៊េរីថ្មីរបស់ខ្លួន។ 

បន្ថែមពីលើនេះទៅទៀតនោះ បើតាមការសាកសួរទៅកញ្ញា បេនី យ៉ាំង ជាមួយនឹង ខ្មែរឡូត នោះបានឲ្យដឹងថា រថយន្ត BMW ស៊េរីថ្មី ដែលខ្លួន ទើបតែនិងទិញនេះ មានតម្លៃជិត ១៤ម៉ឺនដុល្លារអាមេរិក ឯណោះ នេះបើតាមតម្លៃស្ដង់ដារទីផ្សារក្នុងស្រុក ៕

កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
រថយន្តរបស់ កញ្ញា បេនី យ៉ាំង
រថយន្តរបស់ កញ្ញា បេនី យ៉ាំង
រថយន្តរបស់ កញ្ញា បេនី យ៉ាំង
សំណាររបស់ កញ្ញា បេនី យ៉ាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង