អង់គ្លេស៖ ក្លិប Liverpool បានឈានមកដល់វគ្គ Semi-Final សាជាថ្មីម្តងទៀតនារដូវកាលនេះ ក្រោយទម្លាក់ក្រុមមកពីព័រទុយហ្គាល់ FC Porto។ ក្រុមរបស់លោក Jurgen Klopp នឹងត្រូវប៉ះក្រុមខ្លាំងរបស់អេស្ប៉ាញគឺ FC Barcelona ក្រោយក្លិបយក្សមួយនេះបានទម្លាក់ក្រុម Manchester United នៅវគ្គ ៨ក្រុមចុងក្រោយ។

លោក Jurgen Klopp

ទន្ទឹមនឹងការឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារដូវកាលនេះ Liverpool បានទទួលកញ្ចប់លុយធំមួយរួចជាស្រេចពី UEFA ចំនួន ៣៧លានផោន (ប្រមាណជា ៤៨លានដុល្លារអាមេរិក)។ ទឹកប្រាក់ចំនួន ៣៧លានផោននេះ រាប់បញ្ចូលពីការឈ្នះក្នុងវគ្គចែកពូលចំនួន ៣ប្រកួត ដែលទទួលបានចំនួន ៧លានផោន និងទទួលបាន ១៣លានផោនបន្ថែមទៀត ពីការឆ្លងផុតវគ្គចែកពូល។ លើសពីនេះទៅទៀត Liverpool ក៏ទទួលបានទឹកប្រាក់បន្ថែមចំនួន ៧,៨លានផោនពីការទម្លាក់ក្រុម Bayern Munich និង ៩,១លានផោនពីការទម្លាក់ក្រុម FC Porto កាលពីពេលថ្មីៗនេះ។ យ៉ាងណាមិញ Liverpool នឹងអាចទទួលបានទឹកប្រាក់ចំនួន ១២លានផោនបន្ថែមផងដែរ សម្រាប់ការប្រកួតទល់នឹង Barcelona។

គួររម្លឹកថា កាលពីរដូវកាលមុន Liverpool ទទួលបានទឹកប្រាក់សរុបចំនួន ៧០,៣លានផោន ក្រោយពីបានត្រឹមតំណែងជើងឯករង UEFA Champions League ក្រោយចាញ់ Real Madrid ៣-១៕ 

ក្រុម Liverpool
ក្រុម Liverpool

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]