ថៃ៖ ជឿជាក់ថាមានប្រិយមិត្តជាប្រាកដជានៅចាំ តួកំប្លែងស្រីដែលមានភ្នែកស្រលៀង កញ្ញា Tawan ដែលមានឈ្មោះពិតហៅថា Sarinee Keawthanong គឺជាតារាកំប្លែងស្រីដែលមានប្រជាប្រិយភាពម្នាក់ ប៉ុន្តែនៅចុងឆ្នាំ២០១៤ តារាស្រីរូបនេះក៏ស្រាប់តែបាត់មុខពីវិស័យសិល្បៈទៅតែម្ដង។

យោងតាមរយៈការបង្ហាញខ្លួនសារជាថ្មី នៅក្នុងកម្មវិធីសម្ភាសន៍តារារបស់ទូរទស្សន៍មួយ ក្រោយពេល Tawan បានបាត់មុខទៅជាង៥ឆ្នាំមកនេះ អ្វីដែលគួរឲ្យសង្វេគនោះ គឺថាជិវិតរបស់តារាកំប្លែងស្រីរូបនេះ បានធ្លាក់ខ្លួនដល់ចំណុចមួយសឹងមិនគួរឲ្យជឿ ខណៈដែលបច្ចុប្បន្ននេះ សូម្បីតែប្រាក់សម្រាប់ទិញអង្ករ រួមទាំងចាយវាយផ្សេងៗ មានតែ៤៩បាតប៉ុណ្ណោះ នៅក្នុងបញ្ជីធនាគាររបស់ខ្លួន។

គួររម្លឹកផងដែរថា ក្នុងរយៈពេល៥ឆ្នាំដែលបាត់មុខទៅនេះ តារាកំប្លែង Tawan ក៏បានឆ្លងកាត់ជីវិតលំបាកជាច្រើន ដោយរកមួយថ្ងៃសម្រាប់មួយថ្ងៃ ស្របពេលដែលស្ទើរតែគ្រប់ទីកន្លែង គ្មានអ្នកទទួលនាងធ្វើការ ក៏ព្រោះតែនាងទទួលរងនូវការរើសអើសពីរូបសម្រស់រូបនាងផងដែរ ។

យ៉ាងណាមិញ សម្រាប់ការបង្ហាញមុខតាមកម្មវិធីជាថ្មីនេះ មហាជនជាច្រើនក៏សង្ឃឹមថា នឹងមានបណ្ដាម្ចាស់ផលិតកម្ម ឫក៏អ្នកដឹកនាំ នៅតែមើលឃើញពីសមត្ថភាពកំប្លែង និងជាពិសេសក៏ជាការផ្ដល់ឱកាសដល់តារាកំប្លែងមួយនេះ អាចរកចំណូលសម្រាប់ចិញ្ចឹមជីវិតខ្លួនផងដែរ៕ 

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Tawan
Tawan
Tawan
ប្រាក់ក្នុងបញ្ជីធនាគារ Tawan​ ដែលនៅសល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]