ភ្នំពេញ៖ ក្រោយពីមានការភ្ញាក់ផ្អើលខ្លាំង ជាមួយកម្មវិធីខួបកំណើតព្រមទាំង​ជប់លៀង ក្នុងការទៅរស់នៅក្រៅប្រទេស យ៉ាងអធិកអធមរបស់តារាចម្រៀងស្រី មនោសញ្ចេតនា និងសម្លេងផ្អែម មាស សុខសោភា នោះ បានធ្វើឲ្យសិល្បករ-សិល្បការិនី សម្ដែងអារម្មណ៍នឹករលឹក ទៅកាន់ខ្លួន មិនតិចនោះទេ។

លើសពីនេះទៅទៀតនោះគឺ បណ្ដាអ្នកគាំទ្រ យ៉ាងច្រើនក៏បានសម្ដែងពីអារម្មណ៍ដែលត្រូវចាកឆ្ងាយ ភាពស្និទ្ធស្នាល របស មាស សុខសោភា ជាមួយនឹងគាំទ្រ ។

ជាក់ស្ដែង កាលពីយប់មិញនេះ គេសង្កេតឃើញមានសំណាក់តារាចម្រៀងក្នុងផលិតកម្មរួមគ្នា មកជូនដំណើរមាស សុខសោភា នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាច្រើនរូប ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ពីបណ្ដាអ្នកគាំទ្រ របស់ខ្លួន នេះបើតាមការបង្ហោះ នៅលើគណនីផ្លូវការរបស់ខ្លួន។

បើទោះបីជា យ៉ាងនេះក៏ដោយ គេពុំទាន់បានការបញ្ជាក់ពី មាស សុខសោភា នៅឡើយទេថា ការហោះហើរទៅកាន់ប្រទេស កាណាដា លើកនេះជាលក្ខណៈបំពេញការងារ ឬទៅរស់នៅ នោះទេ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

អ្នកជូនដំណើរ មាស សុខសោភា
អ្នកជូនដំណើរ មាស សុខសោភា
អ្នកជូនដំណើរ មាស សុខសោភា
អ្នកជូនដំណើរ មាស សុខសោភា
អ្នកជូនដំណើរ មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា