ភ្នំពេញ៖ ដូចដែលប្រិយមិត្តជ្រាបរួចមកហើយ រវាងមិត្តភាពរបស់តារាចម្រៀងលំដាប់កំពូលអ្នកនាង សុគន្ធ និសា និងកញ្ញា ឱក សុគន្ធកញ្ញា មានភាពស្និទ្ធស្នាលកម្រិតណានោះ ព្រោះថាអ្នកទាំងពីរបានរាប់អានគ្នា តាំងតែពីពួកគេមិនទាន់មានភាពល្បីល្បាញខ្លាំង នៅក្នុងពិភពសិល្បៈមកម្ល៉េះ។

ដោយឡែក កាលពីថ្មីៗនេះវិញ អ្នកនាង សុគន្ធ និសា បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាអ្នកគាំទ្ររបស់កញ្ញា ឱក សុគន្ធកញ្ញា យ៉ាងខ្លាំង ក្រោយឃើញ អ្នកនាង សុគន្ធ និសា បង្ហាញអារម្មណ៍ពិតរបស់ខ្លួន ដោយនិយាយពាក្យសរសើរប៉ុន្មានម៉ាត់ ទៅកាន់កញ្ញា ឱក សុគន្ធកញ្ញា នៅលើរូបភាពដែលបង្ហោះដោយអ្នកគាំទ្រម្នាក់។

ក្នុងនោះដែរ អ្នកនាង សុគន្ធ និសា បាននិយាយថា៖ “ជាមនុស្សស្រីម្នាក់ ដែលទទួលបានជោគជ័យគ្រប់យ៉ាង ដែលជីវិតមនុស្សភាគច្រើន មិនមានវាសនានឹងទទួលបាន ទោះជាខំប្រឹងយ៉ាងណាក៏ដោយ”

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលមហាជន ក៏ដូចជាអ្នកគាំទ្រឃើញអ្នកនាង សុគន្ធ និសា បង្ហាញអារម្មណ៍ និងលាន់មាត់សរសើរកញ្ញា ឱក សុគន្ធកញ្ញា នៅលើបណ្តាញសង្គមបែបនេះ។ ម៉្យាងវិញទៀត ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យមហាជនកាន់តែដឹងថា មិត្តភាពរបស់អ្នកទាំងពីរ ពិតជាស្អិតរមួតមិនធម្មតានោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សុគន្ធនិសា
សុគន្ធនិសា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
និសា និងកញ្ញា
មតិរបស់ និសា ទៅកាន់ កញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា