ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា មកទល់នឹងពេលនេះទោះបីជា តារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញាឱក សុគន្ធកញ្ញា មានវ័យកាន់តែជ្រេយ៉ាងណាក្តី តែនាងនៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ យុវវ័យជាច្រើន។

ដោយសារតែអត្តចរិតគួរឲ្យស្រលាញ់ និងគោរព មិនចេះឆ្មើងឆ្មៃដាក់អ្នកគាំទ្រ ទើបធ្វើឲ្យហ្វេនជាច្រើននៅតែស្រលាញ់ពេញចិត្ត គាំទ្ររាល់ទង្វើ សកម្មភាព បទចម្រៀងថ្មីៗរបស់នាងជាច្រើន មិនត្រឹមតែប៉ុណ្ណោះសូម្បីតែមិត្តរួមសិល្បៈ ជាច្រើនក៏តែងតែសរសើរដល់រូបនាងផងដែរ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏មានការលេចនូវវីដេអូមួយ ដែលបង្ហាញការស្រលាញ់ចូលចិត្ត ទៅកាន់តារារូបនេះ។ ដោយក្នុងនោះ តារាកំប្លែងវ៉ាន់ នីឡា បានបង្ហាញការស្រលាញ់ និងរំភើបយ៉ាងខ្លាំង ក្រោយបានជួបកំពូលតារារូបនេះនៅខាងក្រៅ។

ជាមួយគ្នានេះ នាងក៏បានធ្វើការសុំថតរូប ដោយក្តីត្រេកអរ ពោរពេញដោយស្នាមញញឹមទៅកាន់តារារូបនេះ។ ទង្វើ និងសកម្មភាពទាំងនេះ បានបង្ហាញពីការចូលចិត្តនាងខ្លាំង ដែលមិនត្រឹមតែមានតែហ្វេនប៉ុណ្ណោះទេ សូម្បីតែអ្នកសិល្បៈដូចគ្នាក៏ចូលចិត្តនាងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

ឱក សុគន្ធកញ្ញា
តារាកំប្លែងវ៉ាន់ នីឡា
នីឡា បង្ហាញក្តីស្រលាញ់ពេលជួប ឱក សុគន្ធកញ្ញា
នីឡា បង្ហាញក្តីស្រលាញ់ពេលជួប ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា