សៀមរាប៖ ថ្មីៗនេះ តារាចម្រៀងដ៏ល្បីប្រចាំប្រទេសចិនលោក Michael Wong បានធ្វើដំណើរកម្សាន្តបែបឯកជនរបស់ខ្លួនជាមួយគ្រួសារ មកលេងទឹកដីអង្គរខេត្តសៀមរាប កាលពីថ្ងៃទី ១៥ កន្លងទៅប៉ុន្មានថ្ងៃមុននេះ។

យ៉ាងណាមិញ នៅពេលដែលមលដល់ទឹកដីខេត្តសៀមរាបភ្លាម លោក Michael Wong បានទៅលេងប្រាសាទនានា នៅទីនោះ ដោយរូបលោកបានបង្ហោះរូបជាច្រើនសន្លឹក អមជាមួយពាក្យសរសើរមិនដាច់ពីមាត់ ក្រោយពីបានដើរលេងនៅលើទឹកដីដ៏អស្ចារ្យនេះថា៖ “ពួកយើងបានហោះមកដល់ ទីក្រុងដែលមានអាយុកាលរាប់ពាន់ឆ្នាំ គឺប្រាសាទអង្គរវត្ត សម្រាប់ដំណើរកម្សាន្តរបស់ពួកយើង។ បន្ថែមពីនេះ គឺប្រាសាទដ៏ធំ ជាមួយទេសភាពដ៏អស្ចារ្យ ដើមឈើធម្មជាតិ និងថ្មចម្លាក់ ដែលមើលទៅពួកយើងហាក់ដូចក្នុងរឿងនិទានអញ្ចឹង។ ហើយទីនេះ គឺជាកន្លែងដែលល្បីបំផុតសម្រាប់មើលថ្ងៃរះ ឯចំណែកប្រជាជននៅទីនេះវិញ ពិតជាមានភាពរួសរាយ ដោយញញឹមដាក់គ្នាជានិច្ច។ សម្រាប់ដំណើរកម្សាន្តនារដូវក្តៅនេះ គឺពួកយើងបានដើរមិនតិចជាង រាប់ពាន់ជំហាននោះទេ ដែលទាំងនេះពិតជាធ្វើឲ្យអារម្មណ៍ពួកយើង ធូរស្រាលនិងស្រស់ស្រាយមែនទែន”

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ បានបង្ហាញឲ្យឃើញថា តារាចម្រៀងជនជាតិចិនរូបនេះ ពិតជាពេញចិត្តនិងរំភើបជាខ្លាំង ក្រោយបានមកទឹកដីអង្គរ។ ហើយមិនត្រឹមតែប៉ុណ្ណោះ ទាំងនេះក៏បង្ហាញឲ្យឃើញថា លោក Michael Wong ក៏ជាចំណែកមួយ ដែលរូបលោកកំពុងតែផ្សព្វផ្សាយប្រទេសកម្ពុជា ឲ្យពិភពលោកស្គាល់កាន់តែច្បាស់ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Michael Wong
Michael Wong
Michael Wong នៅទឹកដីខេត្តសៀមរាប
Michael Wong នៅទឹកដីខេត្តសៀមរាប
Michael Wong នៅទឹកដីខេត្តសៀមរាប
Michael Wong នៅទឹកដីខេត្តសៀមរាប
Michael Wong នៅទឹកដីខេត្តសៀមរាប
Michael Wong នៅទឹកដីខេត្តសៀមរាប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]