កូរ៉េខាងត្បូង ៖ កាលពីល្ងាចថ្ងៃទី ១៨ ខែមេសា ម្សិលមិញនេះ ក្រុមចម្រៀងល្បីឈ្មោះលំដាប់ពិភពលោក BTS បានបង្ហាញការសម្តែងពិសេស Special Stage នៅកូរ៉េជាលើកដំបូង សម្រាប់ការបើកបង្ហាញ អាល់ប៊ុមថ្មីរបស់ពួកគេគឺ Map of the Soul: Persona ជាផ្លូវការ នៅក្នុងកម្មវិធីទូរទស្សន៍ MCountdown របស់ Mnet។

នៅក្នុងកម្មវិធីនោះដែរ BTS បានសម្ដែងបទចម្រៀងថ្មីរបស់ខ្លួន ចំនួន ៣បទ ដែលរួមមានបទ Boy With Luv បទ Make it Right និងបទ Dionysus។

ការសម្ដែងជាលើកដំបូងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រទទួលបាន អារម្មណ៍ភ្ញាក់ផ្អើល និងរំភើបរីករាយជាខ្លាំង។ 

ក្នុងចំណោមបទចម្រៀងទាំង ៣ មានបទចម្រៀងមួយបទ ដែលធ្វើឲ្យក្រុមអ្នកគាំទ្រ ជាប់ចិត្ត និងស្ងើចសរសើរខ្លាំងបំផុត នោះគឺបទ Dionysus ដោយសារតែ នៅក្នុងបទចម្រៀងនេះ BTS បានបង្ហាញខ្លួនជាមួយនឹង សម្លៀកបំពាក់ជនជាតិក្រិច មើលទៅស្រស់សង្ហាប្លែកភ្នែក។ 

មិនត្រឹមតែប៉ុណ្ណោះទេ ពួកគេបានបង្ហាញក្បាច់រាំថ្មី ដូចជាមនុស្សស្រវឹង លាយឡំនិងក្បាច់ពិសេសៗជាច្រើនទៀត។ 

ដោយសារតែការសម្ដែង យ៉ាងអស់ពីសមត្ថភាព ដូច្នេះហើយគ្រប់កាយវិការ នៃការបញ្ចេញក្បាច់រាំរបស់ពួកគេ គឺពិតជាសិចស៊ី ទាក់ទាញចិត្ត និងពោរពេញដោយថាមពល ខុសប្លែកពីបទចម្រៀងដទៃ ជាហេតុធ្វើឲ្យអ្នកគាំទ្រ កត់សម្គាល់បទនេះខ្លាំងបំផុត៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូនៃការសម្ដែងខាងក្រោម ៖ 

រូបភាព RM
រូបភាព Jin
រូបភាព Suga
រូបភាព J-Hope
រូបភាព Jimin
រូបភាព Taehyung
រូបភាព Jungkook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]