ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា មានមហាជនអ្នកគាំទ្រ តារាសម្ដែងស្រី កញ្ញា Kwan Usamanee ជាច្រើន បានដាក់ការសង្ស័យពីទំនាក់ទំនងស្នេហា តារាស្រីរូបនេះ និងសេដ្ឋីវ័យក្មេង ដែលអាចនឹងឈានដល់ផ្លូវបែកបាក់គ្នា ក្រោយឃើញសកម្មភាពពួកគេបានUnfollow និងលុបរូបជាមួយគ្នាចេញ ពីបណ្ដាញសង្គម Instagram។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្រោយដំណឹងមួយនេះ ត្រូវបានបណ្ដាអ្នកគាំទ្រ បានលើកយកមកវែកញែក ពេញបណ្ដាញសង្គមមិនប៉ុន្មានផង ស្រាប់តែអ្នកម្ដាយរបស់ តារាស្រី កញ្ញា Kwan Usamanee បានចេញមកឆ្លើយតបភ្លាមៗថា «កូនស្រីខ្ញុំ និងមិត្តប្រុសគេ គឺមិនបានបែកបាក់គ្នា ដូចដែលព័ត៌មានបានលេចលឺនោះទេ ហើយចំពោះការដែលUnfollow និងលុបរូបថតគ្នាចោល ខ្ញុំសារភាពថាពួកគេពិតជា បានមានជម្លោះនឹងគ្នាពិតមែន តែនេះវាជារឿងធម្មតារបស់ក្មេងៗ ដោយតែបន្តិចទៀតគេនឹងត្រូវគ្នាវិញហើយ»។

ជាមួយគ្នានេះដែរ សម្រាប់តារាស្រី Kwan ក៏សុំមិនទាន់ឆ្លើយតប ពីបញ្ហាដែលធ្វើឲ្យអ្នកទាំងពីរ បានមានជម្លោះនឹងគ្នា រហូតត្រូវឈានដល់ថ្នាក់ មានការUnfollow និងលុបរូបថត ដែលជាអនុស្សាវរីយ៍ជាមួយគ្នាបែបនេះទេ៕ 

Kwan
Kwan និងមិត្តប្រុស
Kwan និងមិត្តប្រុស
Kwan និងមិត្តប្រុស
Kwan និងម្ដាយ
Kwan និងម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]