ភ្នំពេញ៖ អាចនិយាយបានថា មួយរយៈចុងក្រោយនេះ តារាហ្វេសប៊ុក លោក វី សុទ្ធ ទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាក់ ពុក ម៉ែ បង ប្អូន តាមរយៈការឡាយវីដេអូ លក់របស់របរ ជាពិសេសនោះគឺ ធុង តែម្ដង ធ្វើឲ្យអ្នកទស្សនាទប់សំណើចសឹងតែពុំបាន។

ជាពិសេស តារារូបនេះ ក៏ធ្លាប់មានមុខ នៅក្នុងវីដេអូខ្មែរឡូតផងដែរ ជាមួយនឹងបទសម្ភាសន៍ សប្បាយៗ និងដំណើរដើមទង មុននឹងចាប់ផ្តើមល្បីល្បាញបែបនេះ។

យ៉ាងណាក៏ការដោយ នៅពីក្រោយភាពសើចសប្បាយរីករាយ ជាច្រើនរបស់ តារាហ្វេសប៊ុកលោក វី សុទ្ធ ជួបនូវរឿងរ៉ាវជាច្រើន ទម្រាំងមានប្រិយមិត្តស្គាល់លោក ដូចពេលបច្ចុប្បន្ន។

ជាក់ស្ដែង កាលពីថ្មីៗនេះដែរ បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់ តារាចិត្តធម៌ ស្រី អូន បានបង្ហោះវីដេអូ ជួបជាមួយនឹង តារាហ្វេសប៊ុកដែលកំពុងល្បីខ្លាំងលោក វី សុទ្ធ រៀបរាប់ពីជីវិតរបស់ខ្លួន ធ្វើឲ្យប្រិយមិត្តទស្សនាហើយ សឹងតែទប់ទឹកភ្នែកមិនជាប់ ព្រោះនឹកស្មានមិនដល់ ថាជីវិតតារាកំប្លែងមួយរូបនេះ ជួបការលំបាកខ្លាំងដល់ថ្នាក់នេះ៕

តោះកុំឲ្យខាតពេលយូរ ទៅទស្សនាវីដេអូទាំងអស់គ្នា៖

តារាហ្វេសប៊ុក វី សុទ្ធ
តារាហ្វេសប៊ុក វី សុទ្ធ
តារាហ្វេសប៊ុក វី សុទ្ធ
តារាហ្វេសប៊ុក វី សុទ្ធ និង ស្រី អូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]