ថៃ៖ ថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅពេលដែលនារីម្នាក់ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រវិស័យ Kpop ស្រឡាំងកាំង ក្រោយឃើញនាងមានមុខមាត់ស្រដៀងនឹងសមាជិកក្នុងក្រុម BLACKPINK នាង Lalisa Manoban ។

យ៉ាងណាមិញ នារីម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះថា So Fah nantarika មានវ័យប្រហាក់ប្រហែលនឹង Lisa សមាជិកក្រុម BLACKPINK ហើយរូបនាងបានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើបណ្តាញសង្គម ដោយមានការតុបតែងខ្លួនដូចនឹង Lisa ក្នុងបទ “Kill This Love” ដែលជាបទថ្មីរបស់ក្រុម BLACKPINK។

ម៉្យាងវិញទៀត នាង So Fah Nantarika បានធ្វើឲ្យមហាជនជាច្រើន លាន់មាត់សរសើររូបនាងគ្រប់ៗគ្នា ព្រោះថាក្រោយឃើញរូបភាពរបស់នាងហើយ បើមិនចាប់អារម្មណ៍ឲ្យយូរនោះទេ អ្នកគាំទ្រប្រាកដជាគិតថានាង ជា Lisa ក្រុម BLACKPINK បាត់ទៅហើយ។

ទោះជាយ៉ាងណាក្តី រូបភាពរបស់នាង So Fah Nantarika ក៏កំពុងតែទទួលការគាំទ្រយ៉ាងខ្លាំង ដោយមានការ Share តៗគ្នាយ៉ាងច្រើនលើសលប់ នៅលើបណ្តាញសង្គមផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Lisa
Lisa
Lisa
Lisa និង Jennie
So Fah nantarika
So Fah nantarika
So Fah nantarika
So Fah nantarika
So Fah nantarika

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]