ថៃ៖ ភ​ាគច្រើន មនុស្សតែងតែនិយាយតៗគ្នាថា នៅពេលដែលសង្សារស្រលាញ់គ្នាយូរៗទៅ កាន់តែមានមុខមាត់ដូចគ្នាបេះដាក់។ តើរឿងនេះ ពិតជាមែនឬ?

ចំពោះរឿងមួយនេះ ជាការពិតមែន ដែលបានកើតឡើង លើតារាមួយចំនួន ដែលគេសង្កេតឃើញថា ពួកគេ កាន់តែស្រលាញ់គ្នា យូរឆ្នាំ កាន់តែមានមុខមាត់ស្រដៀងគ្នា។ ជាពិសេស អាចនិយាយបានថា ដូចជាបងប្អូនយ៉ាងដូច្នោះដែរ ដែលធ្វើឲ្យ គ្រប់គ្នា មិនចាប់អារម្មណ៍ មិនបាន។

ចង់ដឹងថា មានតារាណាខ្លះ តាមដានខាងក្រោមទាំងអស់គ្នា៖

១) Ton Arch និង Taew Natapohn៖ ហ្វេនៗ ប្រហែលជាដឹងហើយថា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព Taew បានសាងស្នេហ៍ ជាមួយនឹងគូស្នេហ៍ អស់រយៈពេល​១៣ឆ្នាំ​មកហើយ ដែលពូកគេ មានភាពផ្អែមល្ហែម ស្ទើរតែរៀងរាល់ថ្ងៃ។ មិនតែប៉ុណ្ណោះ គេក៏ចាប់អារម្មណ៍ថា មុខមាត់របស់ពួកគេ កាន់តែដូចគ្នា ខ្លាំងទៅៗ។

Ton Arch និង Taew Natapohn
Ton Arch និង Taew Natapohn

២) Amp Pithan និង Aom Sushar៖ ចំពោះអ្នកទាំងពីរ បានចាប់ផ្តើម ស្រលាញ់គ្នា ទើបតែពាក់កណ្តាលឆ្នាំ២០១៨ទេ តែហ្វេន សង្កេតឃើញថា ឲ្យតែពួកគេ​ថតរូបជាមួយគ្នា គឺមើលយូរទៅៗ​ កាន់តែមានមុខមាត់ដូចគ្នាខ្លាំងណាស់ ដូចជាបងប្អូនយ៉ាងដូច្នោះដែរ។

Amp Pithan និង Aom Sushar
Amp Pithan និង Aom Sushar

៣) Toni Rakkaen និង Kaew Jarinya៖ ពួកគេ ទើបតែបើកទម្លាយ ពីសេចក្តីស្នេហារបស់ពួកគេ ថ្មីៗនេះទេ នៅក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាម។ ជាពិសេស ក៏មានហ្វេនជាច្រើន បាននាំគ្នា Comment លើរូបថតរបស់ពួកគេ ថាពិតជាមុខដូចគ្នាខ្លាំង។

៤) Alek Teeradetch និង Toey Jarinporn៖ គូស្នេហ៍តារាមួយគូនេះដែរ ក៏ត្រូវហ្វេននិយាយដែរថា ពិតជាមានមុខដូចគ្នាខ្លាំងណាស់ ដូចជាបងប្អូនយ៉ាងដូច្នោះដែរ។ ជាពិសេស រាល់ពេលបង្ហោះរូបថតគូម្តងៗ តែងតែត្រូវគេ និយាយបែបនេះ ដូចគ្នាៗតែម្តង៕

Alek Teeradetch និង Toey Jarinporn
Alek Teeradetch និង Toey Jarinporn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]