ភ្នំពេញ៖ អ្នកណាខ្លះបានធ្វើជាម្ចាស់ទូរស័ព្ទ F11 Pro រួចហើយ? តើលោកអ្នកពេញចិត្តនឹងចំណុចពិសេសអ្វីខ្លះរបស់ F11 Pro? បន្ទាប់ពីការលក់ចេញទូរស័ព្ទ F11 Pro នៅទូទាំងប្រទេសកម្ពុជារួចមក យើងសង្កេតឃើញថាចំណុចពិសេសមួយក្នុងចំណោមចំណុចពិសេសជាច្រើនរបស់ម៉ូឌែលនេះ គឺវាមានបច្ចេកវិទ្យាសាកថ្មលឿនជំនាន់ថ្មី VOOC 3.0 ដែលវាអាចជួយដល់ការសាកថ្មទូរស័ព្ទលឿនជាងបច្ចេកវិទ្យា VOOC ជំនាន់មុនរហូតដល់ទៅរយៈពេល ២០ នាទី។

បច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 នេះមិនត្រឹមតែជាបច្ចេកវិទ្យា ដែលអាចសាកថ្មទូរស័ព្ទបានលឿនប៉ុណ្ណោះទេ វាថែមទាំងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ទោះបីជាពួកគេកំពុងតែលេងហ្គេមបណ្តើរ សាកថ្មបណ្តើរ ឬដំណើរការកម្មវិធីផ្សេងៗក្តី ព្រោះបច្ចេកវិទ្យានេះត្រូវបានទទួលស្គាល់ដោយស្ថាប័ន TUV SUD ដែលវាមានស្រទាប់ការពារចំនួន ៥ ស្រទាប់នៅខាងក្នុង ដែលធ្វើឲ្យអតិថិជនរាប់រយលាននាក់ មិនអាចបដិសេធចំពោះម៉ូឌែលត្រកូល F មួយនេះបានឡើ់យ។ 

បច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0

តើអ្វីទៅជាក្តីកង្វល់របស់អ្នកប្រើប្រាស់ទូរស័ព្ទនាសម័យទំនើបនេះ? តើវាជាទូរស័ព្ទសាកថ្មឆាប់ពេញ រួចឆាប់អស់ថ្មវិញ? ឬជាទូរស័ព្ទដែលសាកថ្មឆាប់ពេញ រួចប្រើប្រាស់បានយូរ?

យោងតាមការឲ្យដឹងរបស់ក្រុមហ៊ុន OPPO បានបញ្ជាក់ថា F11 Pro មិនត្រឹមតែបានបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 ប៉ុណ្ណោះទេ វាថែមទាំងមានកម្លាំងថ្មរហូតដល់ទៅ 4000 mAh ធំជាងម៉ូឌែលមុនៗ សាកថ្មយូរប៉ុណ្ណាក៏មិនមានកម្តៅបណ្តាលឲ្យក្តៅដៃលោកអ្នកដែរ ហើយថ្មដែលសាកពេញហើយ ជាធម្មតាអាចប្រើប្រាស់បានរយៈពេល ១៥ ម៉ោង និង ៣០ នាទី ហើយចំពោះការប្រើប្រាស់នៅលើប្រព័ន្ធអ៊ីនធីណេតវិញគឺមិនអាចកំណត់បានទេ វាអាស្រ័យទៅលើការប្រើប្រាស់របស់លោកអ្នក។

ម្យ៉ាងវិញទៀតបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 របស់ F11 Pro ប្រៀបដូចជាជំនួយការដ៏ល្អសម្រាប់លោកអ្នកបានយ៉ាងទាន់ពេលវេលា និងគ្រប់ទីកន្លែង ដែលអាចឲ្យលោកអ្នកទទួលបាននូវភាពជោគជ័យទាំងការងារ និងការទំនាក់ទំនងទូទៅផងដែរ។ ឧទាហរណ៍៖ ប្រសិនបើ F11 Pro របស់លោកអ្នកអស់ថ្មី ហើយសល់ត្រឹមតែ ២% នៅពេលដែលលោកអ្នកក្រោកពីដំណេក នោះលោកអ្នកអាចសាកថ្មទុកចោល បន្ទាប់មកលោកអ្នកអាចចេញទៅហាត់ប្រាណ ១៥ នាទី ងូតទឹកពេលព្រឹក រៀបចំខ្លួនប្រាណទៅធ្វើការ និងបរិភោគអាហារពេលព្រឹករួចរាល់ នោះទូរស័ព្ទ F11 Pro របស់លោកអ្នកនឹងទទួលបានថ្មទូរស័ព្ទជិតពេញដែរ ដែលអាចធ្វើឲ្យលោកអ្នកប្រើប្រាស់បានពេញមួយថ្ងៃ ដោយមិនចាំបាច់ខ្វាយខ្វល់នឹងបញ្ហាទូរស័ព្ទអស់ថ្ម ឬត្រូវតែយក Power Bank តាមខ្លួនរហូតនោះទេ។

នេះហើយជាចំណុចពិសេសមួយក្នុងចំណោមចំណុចពិសេសជាច្រើន ដែលធ្វើឲ្យទូរស័ព្ទ F11 Pro មានភាពលេចធ្លោខ្លាំង និងមានការគាំទ្រច្រើនពីអតិថិជនទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅស្រុកនៅលើតម្លៃដែលអាចទទួលយកបានត្រឹមតែ 339$ ប៉ុណ្ណោះ៕ 

បច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0
បច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]