ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង ខណៈ​បុរស​ជា​ប្តី​ខឹង​ប្រពន្ធ​ទៅ​លេងបៀ​ផ្ទះ​អ្នក​ជិតខាង ស្រាប់តែ​យក​ដង​សាំង​មក​ចាក់​ដុត​ប្រពន្ធ និង​កូន​តូច​ទើប​អាយុ​១​ខួប​កន្លះ បណ្តាល​ឱ្យ​ប្រពន្ធ និង​កូន​តូច​រង​របួស ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​បី​វេលា​ម៉ោង​៣​និង​៥៥​នាទី​រសៀល ថ្ងៃ​ទិ​១៧ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ពន្នរ ឃុំ​ភ្នំ​តូច ស្រុក​ឧ​ដុ​ង្ក ខេត្តកំពង់ស្ពឺ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ចិន ចឺ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ អាន អេ​ង អាយុ​៣៨​ឆ្នាំ និង​កូន​ឈ្មោះ​ចឺ​ត សំនៀង ភេទ​ប្រុស អាយុ​១​ខួប​កន្លះ រស់នៅ​ជាមួយ​គ្នា​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា មូលហេតុ​ដែល​បណ្តាល​មក​ពី​បុរស​ជា​ប្តី​ខឹង​ប្រពន្ធ​ទៅ​លេង​បៀរ​នៅផ្ទះ​ឈ្មោះ​កាង ផល់ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រស់នៅ​ជាមួយ​គ្នា ក្រោយមក​ក៏​យក​សាំង​កន្លះ​លី​ត្រ​ទៅ​ដុត​នៅ​កន្លែងផ្ទះ​ខាងលើ ធ្វើ​ឱ្យ​ឆាបឆេះ​ប្រពន្ធ និង​កូន​តែ​ម្តង ដោយ​ប្រពន្ធ​រង​របួស​រលាកជើង​ខាងស្តាំ ចំណែក​កូន​តូច​រលាក​កំ​ប៉ះ​គូទ និង​កំភួនជើង​ខាងឆ្វេង​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់​បញ្ជូន​មក​អធិការដ្ឋាន និង​ដកហូត​វត្ថុ​តាង​បាន​ដប​ទឹក​សុទ្ធ​កន្លះ​លី​ត្រ​១ ដែល​ជន​ស​ង្ស​យ័​យក​ធ្វើ​សកម្មភាព​ដុត​ប្រពន្ធ​នឹង​កូន​។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]