អាមេរិក ៖ កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ Billboard បណ្ដាញសារព័ត៌មានល្បី របស់អាមេរិក ស្រាប់តែបានបង្ហោះអត្ថបទមួយ និយាយអំពី 2NE1 មានចំណងជើងថា "deep cuts" ដែលអត្ថបទនេះ ដើមឡើយត្រូវបានសរសេរ តាំងពីឆ្នាំ ២០១៦ ដោយអ្នកយកព័ត៌មាន ល្បីឈ្មោះម្នាក់គឺ Tamar Herman។ ការបង្ហោះរបស់ Billboard ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ដោយសារតែសុខៗ អត្ថបទនេះ ក៏ត្រូវបានយកមកបង្ហោះសាជាថ្មី ខណៈពេលដែល ថ្ងៃគម្រប់ខួបលើកទី១០ នៃការបង្ហាញខ្លួនដំបូងរបស់ 2NE1 ក៏ខិតជិតមកដល់។

ក្នុងនោះដែរ Park Bom ត្រូវបានគេរាយការថា នឹងបង្ហាញវត្តមាន ក្នុងកម្មវិធី Dream Concert ដ៏ធំប្រចាំឆ្នាំ នៅទីក្រុងសេអ៊ូល ចំណែក CL ទោះបីជាស្ងាត់សកម្មភាពបន្តិចមែន ប៉ុន្តែថ្មីៗនេះ នាងដូចជាកំពុងធ្វើការងារ លើគម្រោងសម្ងាត់មួយ។ ហេតុផលទាំងនេះ ធ្វើឲ្យអ្នកគាំទ្រចាប់ផ្ដើមសន្និដ្ឋានថា 2NE1 អាចនឹងត្រលប់មក ជួបជុំគ្នាម្ដងទៀត នៅក្នុងថ្ងៃគម្រប់ខួប លើកទី១០ របស់ពួកគេ គឺនៅក្នុងខែឧសភា ខាងមុខនេះ។

វាដូចគ្នាទៅនឹង បណ្ដាញសារព័ត៌មានកូរ៉េមួយចំនួន ដែលបានចេញផ្សេងអំពី គម្រោងអញ្ជើញ អតីតសមាជិកក្រុម 2NE1 មកសម្ដែងជួបជុំគ្នា សាជាថ្មីម្ដងទៀត នៅក្នុង ឱកាសល្អណាមួយ។ ដូច្នេះ ប្រសិនបើពួកគេ មានគម្រោងសម្ដែងរួមគ្នាពិតមែន ខែឧសភានេះហើយ គឺជាពេលវេលាល្អបំផុតសម្រាប់ 2NE1។

យ៉ាងណាមិញ នៅមិនទាន់មាន របាយការណ៍ថាមួយ បញ្ជាក់ពីសេចក្ដីសន្និដ្ឋានខាងលើនេះ នៅឡើយទេ ដូច្នេះសូមអ្នកគាំទ្រ រង់ចាំតាមដានជាបន្តទៅទៀត៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព 2NE1
រូបភាព 2NE1
រូបភាព 2NE1
រូបភាព 2NE1
រូបភាព 2NE1

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]