ភ្នំពេញ៖ កាន់តែសប្បាយ កាន់តែរំជើបរំជួល និងកាន់តែប្លែក ជាមួយចក្រវាលភ្លើងពណ៌នៃពិភពតន្រ្តី និងការស្រែកហ៊ោកញ្ចៀវក្នុងមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីព្រះច័ន្ទពេញវង្សដំបូងគេបង្អស់នៅប្រទេសកម្ពុជា «Giant Moon Live Concert» ដែលនាំមកជូនដោយក្រុមហ៊ុន Huawei ជាមួយ Huawei P30 សេ៊រី ដែលអាចថតហ្សូមបានដល់ឋានព្រះច័ន្ទ។ ធានាថាកក្រើកកោះពេជ្រតែម្តងនៅថ្ងៃសុក្រ ២៦ មេសានេះ។

Giant Moon Live Concert

នេះជាការប្រគំតន្ត្រីដ៏អស្ចារ្យបំផុតមិនធ្លាប់មាន ដោយជួបជាមួយកំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា និងលោក នីកូ ដែលជាតារាតំណាងផ្សព្វផ្សាយរបស់ក្រុមហ៊ុន Huawei ដែលអ្នកទាំងអស់គ្នានឹងរីករាយជាមួយនឹង Huawei P30 សេ៊រីកាលីប ឡូយឆាយ និងទទួលបានភាពភ្ញាក់ផ្អើលជាមួយបច្ចេកវិទ្យាស៊ុបភើកាមេរ៉ា Leica 4 គ្រាប់ដំបូងគេបង្អស់ក្នុងពិភពលោក ថតរូបហ្សូមដល់ឋានព្រះច័ន្ទជាមួយលោក ឆន សុវណ្ណរាជ ថតរូបនៅទីងងឹតច្បាស់អស់ទាស់ជាមួយកញ្ញា សួស វីហ្សា ថតរូបម៉ាឡូយ សែលហ្វីម៉ាអែម និងការបង្ហាញស្តាយឆើតឆាយជាមួយកញ្ញា ប៉ាច គីមមួយ ព្រមទាំងរាំលោត ក្រវី កូរពេញឆាកតន្ត្រីជាមួយចង្វាក់ EDM។ កំពូលតារាចម្រៀងទាំងអស់នឹងពួតដៃគ្នាចូលមកអង្រួនឆាក «Giant Moon Live Concert» ឲ្យកាន់តែប្លែក និងសប្បាយម៉ាអស់ដៃ នៅរាត្រីថ្ងៃសុក្រខាងមុខនេះ។

Giant Moon Live Concert

ចូលរួមទស្សនាដោយសេរី សប្បាយៗ រាំច្រៀង លេងហ្គេមយករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ និងតេស្តកំពូលស្មាតហ្វូន Huawei សេ៊រីថ្មីត្រកូល P30 គឺ P30 Lite, P30 និង P30 Pro ដើម្បីហ្សូមដល់ឋានព្រះច័ន្ទ នៅមុខសាលមហោស្រពកោះពេជ្រ នៅថ្ងៃ ២៦ មេសា ចាប់ពីម៉ោង ៥ ល្ងាចតទៅ ក៏មានការផ្សាយផ្ទាល់ពិសេសលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV និង Facebook Page Huawei Mobile ចាប់ពីម៉ោង ៧:៣០ យប់ផងដែរ។ កម្មវិធីនេះ ក៏មានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន Smart, Pepsi, Sabay និង Grab ។

គួរបញ្ជាក់ផងដែរថា ស៊ុបភើកាមេរ៉ា Leica 4 គ្រាប់ របស់កំពូលស្មាតហ្វូន P30 សេ៊រីមានសមត្ថភាពអស្ចារ្យ ជាមួយកាមេរ៉ាក្រោយទំហំ 40MP ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ 20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និងកាមេរ៉ា Huawei TOF។ ឡែន SuperZoom មានសមត្ថភាពអាចហ្សូមបែប Optical បាន 5X, Hybrid ហ្សូមបាន 10X និង Digital ហ្សូមបានរហូតដល់ 50X ហ្សូមបានដល់ឋានព្រះច័ន្ទ។ ជាងនេះទៅទៀត កំពូលស្មាតហ្វូននេះ មានសមត្ថភាពអាចថតរូបច្បាស់អស់ស្ទះក្នុងទីងងឹត និងផ្តិតយករូបភាពកាន់តែដិតច្បាស់ យកផ្ទៃក្រោយព្រាល ពន្លឺភ្លើង Bokeh ។

សម្រាប់តម្លៃកំពូលស្មាតហ្វូន P30 Lite មានតម្លៃត្រឹមតែ $339 ថែមកាដូជាច្រើន ព្រមទាំងមានឱកាសឈ្នះរថយន្ត Mazda 2, P30 មានតម្លៃត្រឹមតែ $669 និង P30 Pro មានតម្លៃត្រឹមតែ $899 ថែមកាដូច្រើនអស់ទាស់។

ឮតែគេល្បីផ្អើលថាហ្សូមមិនសំចៃ និងអាចហ្សូមដល់ឋានព្រះច័ន្ទ និងថតរូបនៅកន្លែងងងឹតស្លុបស្អាតកប់សេ៊រី អ៊ីចឹងទៅចូលរួមកម្សាន្តហើយតេស្តម្តងមើល។ ជួបគ្នានៅថ្ងៃសុក្រ ២៦ មេសា សប្តាហ៍ក្រោយនេះ ធានាថាមិនមែនជាការប្រគំតន្ត្រីលំលំ ដដែលៗនោះទេ៕

អត់បានទៅចូលរួម ដឹងថាស្តាយតែម្តង! កុំភ្លេចចូលរួមទាំងអស់គ្នាណា៎!

Huawei P30 សេ៊រី
Huawei P30 សេ៊រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]