ថៃ៖ ធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញរូបរាងរបស់តារាសម្តែងស្រី Margie ត្រលប់មកដូចសភាពដើមវិញ ក្រោយពេលនាងសម្រាលកូនភ្លោះទើបតែបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។

គួររម្លឹកផងដែរថា Margie បានសម្រាលកូនភ្លោះប្រុសស្រីរបស់នាងកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ ដោយកូនប្រុសមានឈ្មោះថា«Mika» និងកូនស្រីមានឈ្មោះថា«Mia»។ក្រោយពីឃើញរូបរាងរបស់នាងមានការប្រែប្រួលទាំស្រុងបែបនេះ អ្នកគាំទ្រនាំគ្នាសង្ស័យ និងចង់ដឹងពីវិធីសាស្ត្រនៃការសម្រកគីឡូ។

ជាមួយគ្នានេះដែរតារាស្រីរូបនេះបានប្រាប់ពីមូលហេតុដែលធ្វើឲ្យស្រកទម្ងន់យ៉ាងដូច្នោះថា «ដោយសារតែកូនរបស់នាងទាំងពីរពូកែបៅទឹកដោះពេក ទើបធ្វើឲ្យស្រកគីឡូលឿនយ៉ាងនេះ» ដោយនាងមានទម្ងន់៧០គីឡូ ស្រកនៅសល់ត្រឹម៤៨គីឡូ ក្នុងរយៈពេលត្រឹមតែ៩ថ្ងៃប៉ុណ្ណោះ។

ពិតជាមិនគូរឲ្យជឿពិតមែន សម្រាប់ការស្រកទម្ងន់រហូតទៅដល់២២គីឡូក្នុងរយៈពេលត្រឹមតែ៩ថ្ងៃបែបនេះ។ តែផ្ទយទៅវិញអ្នកគាំទ្រមិនមានការព្រួយបារម្ភនោះទេ ព្រោះ Margie និងកូនៗនៅតែមានសុខភាពល្អដូចមុនដដែល៕

សូមទស្សនារូបភាពខាងក្រោម៖

Margie
Margieជាមួយស្វាមី និងកូនភ្លោះ
Margieជាមួយស្វាមី និងកូនភ្លោះ
រូបរាងMargieមុនពេលម្រាល
រូបរាងMargieក្រោយពេលម្រាល
រូបរាងMargieកាលពីមុន
រូបរាងMargieកាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]