សិង្ហបុរី៖ ជាមួយនឹងរឿង Avenger: Endgame ដែលនឹងចាក់បញ្ចាំងនៅក្នុងរោងកុនទូទាំងពិភពលោកនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។ ផលិតកម្ម Marvel Cinematic Universe (MCU) គ្រោងនឹងបញ្ចប់សង្រ្គាមចុងក្រោយរវាងតួអង្គ Avengers និងតួអង្គចិត្តអាក្រក់ Thanos នៅក្នុងរឿងមួយនេះ។

Avenger: Endgame

ដូច្នេះ មនុស្សម្នាទូទាំងពិភពលោក កំពុងតែទង្ទឹមរង់ចាំមើលរឿងនេះគ្រប់ៗគ្នា។

ស្របពេលគ្នានេះដែរ អ្នកដឹកនាំរឿង Avenger: Endgame គឺបងប្អូន Russo Brothers ក៏បានចេញលិខិតជាផ្លូវការស្នើឱ្យហ្វេនទាំងអស់គ្នាជុំវិញពិភពលោកកុំឱ្យ Spoil ឬនិយាយប្រាប់សាច់រឿងដល់អ្នកដទៃដែលពុំទាន់បានមើល។ 

លិខិតដែលអ្នកដឹកនាំរឿង Russo Brothers ស្នើដល់ហ្វេនកុំឱ្យ Spoil រឿងដល់អ្នកដទៃ

ប៉ុន្តែ ហាក់ដូចជាការស្នើសុំរបស់បងប្អូន Russo Brothers មិនមានប្រសិទ្ធភាពចំពោះមនុស្សគ្រប់គ្នាសោះ ពោលគឺថ្មីៗនេះមានអ្នកប្រើប្រាស់អ៊ីនធើណេតម្នាក់ បានដាក់លក់វីដេអូបែកធ្លាយនៃរឿង Avenger: Endgame លើគេហទំព័រ Carousell

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា អ្នកលក់ម្នាក់នេះបានដាក់លក់វីដេអូបែកធ្លាយនៃរឿង Avenger: Endgame ប្រមាណ ៤នាទី ៣០វិនាទីបង្ហាញពីឈុតសំខាន់ៗមួយចំនួនក្នុងតម្លៃ ៥ដុល្លារសិង្ហបុរី (៣.៦៩ដុល្លារអាមេរិក)។ 

វីដេអូដែលអ្នកលក់ម្នាក់នេះដាក់លក់លើគេហទំព័រ Carousell
វីដេអូដែលអ្នកលក់ម្នាក់នេះដាក់លក់លើគេហទំព័រ Carousell

យ៉ាងណាមិញ យើងពុំទាន់ដឹងច្បាស់ថា វីដេអូដែលជនម្នាក់នេះដាក់លក់នៅលើគេហទំព័រ Carousell គឺជាវីដេអូដូចគ្នា ដែលគេកាត់បញ្ចូលគ្នា រួចបង្ហោះចូលក្នុងគេហទំព័រ Twitter និង Reddit នោះទេ។

យោងតាមប្រភពដដែលបានឱ្យដឹងថា អ្នកលក់ម្នាក់នេះមានឈ្មោះថា marketsmarketsmarkets ត្រូវបានរាយការណ៍ថា គេបានដាក់លក់វីដេអូបែកធ្លាយនៃរឿង Avenger: Endgame ហើយថែមទាំងបានបង្ហោះរូប Screenshots ប៉ុន្មានសន្លឹកថែមទៀត ដើម្បីទុកជាភស្តុតាងបញ្ជាក់ដល់អ្នកទិញ។

ប៉ុន្តែមិនយូរប៉ុន្មានវីដេអូដែលអ្នកលក់ម្នាក់នេះដាក់លក់ ក៏ត្រូវបានលុបចេញពីគេហទំព័រ Carousell វិញ បន្ទាប់ពីមានព័ត៌មានជាច្រើនបានចុះផ្សាយអំពីរឿងនេះ។

ដូច្នេះ សម្រាប់ប្រិយមិត្តទាំងអស់ សូមមេត្តាកុំ Spoil ឬប្រាប់សាច់រឿងដល់មិត្តភក្កិរបស់អ្នក បន្ទាប់ពីបានរឿងនេះ ឬក៏បានមើលវីដេអូបែកធ្លាយនេះ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]