ថៃ៖ កីឡាករប្រដាល់ សុខ ធី នឹងត្រូវបង្ហាញវត្តមានម្តងទៀតនៅសង្វៀន One Championship នាខែឧសភាខាងមុខ។ ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ សុខ ធី នឹងត្រូវសាកកម្លាំងជាមួយកីឡាករប្រដាល់គីឡូធ្ងន់របស់ថៃ គឺកីឡាករ Rodtang Jitmuangnon។

កីឡាករ សុខ ធី
កីឡាករ Rodtang Jitmuangnon

ការប្រកួត One Championship របស់អ្នកប្រដាល់ដើមកំណើតនៅខេត្តបន្ទាយមានជ័យរូបនេះ នឹងរៀបចំឡើងនៅសង្វៀន Impact Arena នាទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី ១០ ខែឧសភាខាងមុខនេះ។ សុខ ធី ធ្លាប់ចូលរួមកម្មវិធី One Championship នេះកន្លងមកដែរ តែត្រូវចាញ់កីឡាករ Lerdsila Chumpairtour របស់ថៃ៕

កម្មវិធីប្រកួត (រូបភាព៖ One FC)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]