កូរ៉េខាងត្បូង ៖ វាមានរយៈពេល ៣ឆ្នាំទៅហើយ បន្ទាប់ពី Song Joong Ki បានបង្ហាញខ្លួន ក្នុងរឿងភាគកូរ៉េដ៏ល្បី ដែលមានចំណងជើងថា Descendants of the Sun។

អ្វីដែលអ្នកគាំទ្រ ទន្ទឹងរង់ចាំ ពេលនេះបានដល់ហើយ។ ថ្មីៗនេះ តារាសម្ដែងប្រុសល្បីឈ្មោះ Song Joong Ki បានបង្ហាញខ្លួនក្នុងរឿងភាគថ្មី ដែលមានចំណងជើងថា Arthdal Chronicles ជាប្រភេទរឿងភាគ បែបបុរាណ ដែលមានលាយឡំ នឹងឈុតឆាក វាយប្រហារ តាមបែបមនុស្សជំនាន់ដើម ដែលរស់នៅក្នុងកុលសម្ព័ន្ធ។

ជាការពិតណាស់ គ្រាន់តែរូបភាពខ្លះៗរបស់ Song Joong Ki នៅក្នុងរឿងនេះ បើកបង្ហាញភ្លាម វាក៏គ្រប់គ្រាន់សម្រាប់ ការពញ្ញាក់អារម្មណ៍ អ្នកគាំទ្រទៅហើយ ព្រោះតែការតុបតែងខ្លួនក្នុងរឿង ធ្វើឲ្យលោកមើលទៅ ប្លែកខ្លាំងណាស់ ខុសដាច់ពី Song Joong Ki កម្លោះតូច មានមន្តស្នេហ៍ ដែលធ្លាប់តែសម្លេងរឿង បែបស្នេហារ៉ូមែនទិច។

ចំណុចនេះហើយ ធ្វើឲ្យអ្នកគាំទ្រ កាន់តែចាប់អារម្មណ៍ ចង់ទស្សនារឿងភាគថ្មីរបស់លោក កាន់តែខ្លាំងឡើង។

យ៉ាងណាមិញ រឿងនេះនឹងធ្វើការ ចាក់ផ្សាយនៅដើមខែមិថុនា ឆាប់ៗខាងមុខនេះហើយ៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ថា តើ Song Joong Ki មានភាពខុសប្លែក ខ្លាំងយ៉ាងណានោះ? សូម​ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Song Joong Ki
រូបភាព Song Joong Ki
រូបភាព Song Joong Ki
រូបភាព Song Joong Ki
រូបភាព Song Joong Ki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]