បារាំង៖ ដូចដែលប្រិយមិត្តជ្រាបរួចមកហើយពីហេតុការណ៍ឆេះវិហារសាសនា ដ៏ធំក្នុងប្រទេស បារាំង ដែលមានអាយុកាលជាង ៩០០ឆ្នាំ កាលពីប៉ុន្មានថ្ងៃមុន ធ្វើឲ្យមានការភ្ញាក់ផ្អើលពីខ្លាំងមែនទែន ពីបណ្ដាប្រទេសផ្សេងៗលើពិភពលោក ក្នុងនោះសូម្បីតែប្រទេស កម្ពុជា យើងក៏បានសម្ដែងពីអារម្មណ៍សោកស្ដាយ ចំពោះការបាត់បង់សម្បត្តិវប្បធម៌ដ៏ធំមួយនេះផងដែរ ។

ជាមួយគ្នានេះដែរ គេក៏សង្កេតឃើញមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹង ការបង្ហោះរូបភាពជាច្រើននៅលើគណនីហ្វេសប៊ុកផ្លូវការ ពីសំណាក់តារាសម្ដែង និងតារាចម្រៀង ប្រុសស្រី ខ្មែរ ជាច្រើនដួង ជាមួយរូបភាព វិហាសាសនា ដ៏ធំលើទឹកដីប្រទេស បារាំង អមទៅដោយអារម្មណ៍សោកស្ដាយ គ្រប់ៗគ្នា ។

យ៉ាងណាមិញ ជុំវិញនឹងហេតុការណ៍ដ៏អាក្រក់មួយនេះ គេក៏សង្កេតឃើញថា កញ្ញា មាន សូនីតា លោក ករុណា ពេជ្រ និងលោក សុគន្ធ ថេរ៉ាយុ អ្នកទាំងបីនាក់នេះ បានបង្ហោះរូបភាបជាច្រើនរបស់ ខ្លួន ជាមួយវិហាសាសនា នោះធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញបែបនេះ ។ លើសពីនេះទៅទៀតនោះតារាសម្ដែងដ៏មានប្រជាប្រិយភាព រាជនីក្រម៉ា កញ្ញា មាន សូនីតា បានសរសេរក្នុងការបង្ហោះនោះថា៖«សោកស្តាយខ្លាំងណាស់ គ្មានពាក្យអ្វីនិយាយអ្វីក្រៅ បើមានឱកាសត្រូវធ្វើ ធ្វើឲ្យហើយខ្លាចគ្មានឱកាសថ្ងៃក្រោយទៀត  លើលោកនេះគ្មានអ្វីទៀងទាត់ទេ» ។ 

គួររម្លឹកផងដែរថាសិល្បករ-សិល្បការិនីខ្មែរ មិនតិចនោះទេ ដែលបានទៅលេងកម្សាន្តប្រទេស បារាំង ជាមួយនឹងទីកន្លែងល្បីៗជាច្រើន ប៉ុន្តែពុំសូវទទួលបានការចាប់អារម្មណ៍ឡើយ ទើបតែមានហេតុការណ៍មួយនេះ ធ្វើឲ្យបណ្ដាអ្នកគាំទ្រទទួលបានការចាប់អារម្មណ៍ខ្លាំងតែម្ដង ៕

ដើម្បីជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖  

កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
លោក ករុណា ពេជ្រ
វិហា សាសនា របស់បារាំង
វិហា សាសនា របស់បារាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ករុណា ពេជ្រ