ថៃ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយហុងដា ក្រោយពីភរិយាជាទីស្រលាញ់បានលាចាកលោកនេះ លោកត្រូវរកប្រាក់ចិញ្ចឹមកូនស្រីតូចរបស់ខ្លួន ដើរតួជាម្តាយផង ឪពុកផងក្នុងពេលតែមួយ។

តែពេលនេះ លោកកំពុងតែមានទុក្ខមួយថែមទៀត ដែលបច្ចុប្បន្ននេះ ឪពុករបស់លោកកំពុងតែធ្លាក់ខ្លួន ជាទម្ងន់ ត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យ នៅឯក្រៅប្រទេសយ៉ាងគួរឲ្យអាណិត។

មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះក៏បានដើរតួជាកូនល្អ បានចំណាយពេលដ៏មានតម្លៃ ទំនេរការងារសិល្បៈ បានមកមើលថែឪពុកជាទីស្រលាញ់របស់ខ្លួននៅមន្ទីរពេទ្យ ទាំងទឹកមុខក្រៀមក្រំ។

ទង្វើដ៏ល្អមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់លោកគ្រប់គ្នា ដែលត្រូវជាកូនល្អ និងឪពុកល្អ មើលថែកូនស្រី និងអ្នកមានគុណរបស់ខ្លួនក្នុងពេលតែមួយ ស្របពេលដែលគ្រប់គ្នាគិតថា លោកលេងកំប្លែងនៅឆាកសើចសប្បាយ គ្មានទុក្ខ តែតាមពិតកំពុងតែជួបរឿងលំបាកបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយហុងដា
នាយហុងដា
នាយហុងដា និងឪពុក
នាយហុងដា និងឪពុក
ឪពុកនាយហុងដា សម្រាកនៅមន្ទីរពេទ្យ
ឪពុកនាយហុងដា សម្រាកនៅមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហុងដា