ភ្នំពេញ៖ ម្ចាស់កេរ ជាវីដេអូចងក្រងរបស់គ្រូព្រឹទ្ធាចារ្យ និងជាម្ចាស់សាលាប្រដាល់គុនខ្មែរបុរាណឈ្មោះ តាឡីដំរីមានឫទ្ធិ។ វីដេអូនេះធ្វើឡើងដើម្បីជាឯកសារលម្អិតអំពីប្រដាល់គុនខ្មែរបុរាណ​ ដែលឈរលើចំណុចគោល ៣ ដូចជា ប្រវត្តិប្រដាល់គុនខ្មែរបុរាណ ឆន្ទៈ និងនិរន្តភាពឈ្មោះជាម្ចាស់កេរ។


ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ស្គាល់​ពី​ទម្រង់​នៃ​ក្បាច់គុន​បុរាណខ្មែរ តែ​មិន​ប្រាកដ​ថា​ពួក​គាត់​ បានដឹង​ប្រវត្តិ​ក្បាច់​គុន​ដ៏​ចំណាស់​នេះ​ទេ​។ ជាក់ស្តែង ក្បាច់​គុន​បុរាណ​​ខ្មែរ​កើត​ឡើង​នៅ​ចន្លោះ​ឆ្នាំ​១១៧៧​ និង​១១៨១ ដែល​ក្បាច់គុន​​នេះ​មាន​ឈ្មោះ​ថា ​អាត្មា​​យុទ្ធ គឺ​មាន​ន័យ​ថា ជា​ក្បាច់​គុន​ប្រ​យុទ្ធ​​ត​ទល់​​​ម្នាក់​​ទល់​នឹង​ម្នាក់​​ ហើយ​​ក្បាច់​គុន​នេះ​បង្កើត​ឡើង​ដោយ​ព្រះ​បាទ​ជ័យ​វ​​​រ្ម័ន​​ទី​៧​​​ ដែលមានភស្តុតាងជាក់ស្តែងតាមរយៈចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត ។

ដោយឡែកខ្លឹមសារក្នុងវីដេអូ ​ “ម្ចាស់កេរ” ចងក្រងឡើងក្នុងគោលបំណងចង់បង្ហាញដល់ជំនាន់ក្រោយឲ្យស្គាល់ច្បាស់អំពី ភាពអស្ចារ្យនៃក្បាច់ប្រដាល់គុនខ្មែរដែលពិសេសជាងក្បាច់គុនដទៃ​ ដោយសំណុំបែបបទសិល្បៈក្បាច់គុននេះប្រែគ្រប់ផ្នែកទាំងអស់នៃរាងកាយឲ្យក្លាយអាវុធ​ ​ និងអាចយកជិវិតគូសត្រូវត្រឹម ២-៣ក្បាច់។ នៅពេលជាតិសាសន៍ដទៃស្ងើចសរសើរពីអ្វីដែលយើងមាន នោះហើយជាមោទនភាពរបស់ប្រទេស និងប្រជាជនខ្មែរគ្រប់រូបក្នុងនាមជាម្ចាស់​។ មោទនភាពជារឿងមួយ តែអ្វីដែលយើងត្រូវប្រកាន់ខ្ជាប់នោះគឺ ឆន្ទៈក្នុងនាមជាម្ចាស់កេរ្តិ៍ដំណែល ដែលយើងមានតួនាទីក្នុងការបង្ហាញ​តាមក្បួនក្រិតក្រមជាក់លាក់ ហើយអ្វីដែលចាំបាច់នោះគឺ​ត្រូវរក្សាឲ្យបានគង់វង្សទៅជំនាន់បន្ត។​

សូមរីករាយទស្សនាសេចក្តីលម្អិតតាមរយៈវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]