កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកយកព័ត៌មានជនជាតិកូរ៉េម្នាក់ ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាក្រុមអ្នកគាំទ្រ របស់តារា Kpop ល្បីឈ្មោះ BTS ដែលនៅទូទាំងទាំងពិភព បន្ទាប់ពីអ្នកកាសែតរូបនោះ បានប្រើប្រាស់សម្ដីមិនសមរម្យចំពោះ BTS នៅក្នុងកម្មវិធី សន្និសីទកាសែតដ៏ធំមួយ កណ្ដាលទីក្រុងសេអ៊ូល។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៧ ខែមេសា ម្សិលមិញនេះ ក្រុមចម្រៀងប្រុសល្បីឈ្មោះ លំដាប់ពិភពលោក BTS បានរៀបចំកម្មវិធី សន្និសិទកាសែតដ៏ធំមួយ ដើម្បីជាការបង្ហាញជាផ្លូវការ នូវអាល់ប៊ុមចម្រៀងថ្មីរបស់ពួកគេ ដែលមានឈ្មោះថា MAP OF THE SOUL: PERSONA។

រូបភាព BTS

នៅខណៈពេលដែលកម្មវិធី កំពុងតែប្រព្រឹត្តទៅយ៉ាងរលូន ស្រាប់តែមានរឿងគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែអ្នកយកព័ត៌មានម្នាក់ បានសួរសំណួរដ៏ចាក់ដោតមួយ ទៅកាន់ BTS ថា ៖

«កាលពីខែកុម្ភៈកន្លងថ្មីៗនេះ មានគេនិយាយថា បទចម្រៀង Blood Sweat and Tears របស់ពួកលោក ត្រូវបានបំផុសគំនិត ដោយការងារសិល្បៈ របស់អ្នកផ្សេង។ ខ្ញុំពិតជាសង្ស័យខ្លាំងណាស់ ចំពោះរឿងនេះ បើសិនជាអាច អ្នកគួរតែនិយាយអំពីរឿងនេះ»។

ភ្លាមៗនោះ RM ដែលជាមេក្រុម បានតបទៅវិញថា ៖

«តើអ្នកកំពុងសំដៅដល់ ការងារសិល្បៈមួយ ដែលជាការបំផុសគំនិត ក្នុងការបង្កើតបទចម្រៀង Blood Sweat and Tears ក្នុងអាល់ប៊ុម WINGS នោះ តើមែនទេ?»។

រូបភាព BTS

ជាការពិតណាស់ សូម្បីតែសមាជិកក្រុមទាំងអស់ ក៏បង្ហាញការភ្ញាក់ផ្អើលមិនតិចដែរ ចំពោះសំណួរនេះ ព្រោះវាជាពាក្យចចាមអារ៉ាមមិនពិតមួយ ដែលសុខៗស្រាប់តែ សារព័ត៌មានកូរ៉េ បានចេញផ្សាយថា ការបំផុសគំនិត ក្នុងការបង្កើតអាល់ប៊ុម WINGS របស់ BTS ដែលចេញកាលពី ៣ឆ្នាំមុននោះ គឺជាការងាររបស់ ជាងថតរូបជនជាតិបារាំងម្នាក់។ នោះគឺសំដៅដល់ ការចោទប្រកាន់ថា BTS បានលួចការងាររបស់អ្នកដទៃ មកធ្វើជារបស់ខ្លួនឯង។

អ្នកកាសែតរូបនោះ មិនបានបញ្ឈប់ត្រឹមនេះឡើយ ថែមទាំងបាននិយាយបន្តថា ៖

«ខ្ញុំចង់សំដៅដល់ អាល់ប៊ុម WINGS និងបទ Blood Sweat and Tears របស់ពួកលោក ព្រោះខ្ញុំចង់ដឹងថា តើវាជាការលួចចំលង គំនិតរបស់អ្នកដទៃ ពិតមែនឬយ៉ាងណា?»។

រូបភាព BTS

ទោះបីជាគ្រប់គ្នា កំពុងតែភ្ញាក់ផ្អើលខ្លាំង ចំពោះការលើកឡើង ដែលហាក់ដូចជា ការបំបាក់មុខ BTS ជាសារធារណ៍ ប៉ុន្តែ Suga ក៏បានឆ្លើយតបទៅវិញភ្លាមៗថា ៖

«ទាក់ទងនឹងរឿងនេះ មេធាវីខាងក្រុមហ៊ុមរបស់ពួកយើង គឺកំពុងតែដោះស្រាយ ។ ខ្ញុំជឿជាក់ថា គោលជំហរជាផ្លូវការរបស់ BTS ក៏មិនខុសពី ផលិតកម្ម BigHit ដែរ។ បច្ចុប្បន្នយើងកំពុងតែ ពិនិត្យមើលករណីនេះ ដូច្នេះខ្ញុំប្រាកដចិត្តថា យើងនឹងបានដឹង ពេលដែលលទ្ធផលចេញមក។ សូមអរគុណ!»។

សំណួររបស់អ្នកកាសែតម្នាក់នោះ បានធ្វើឲ្យក្រុមអ្នកគាំទ្រ BTS ផ្ទុះកំហឹងយ៉ាងខ្លាំង។ មនុស្សជាច្រើន បាននិយាយពីរឿងនេះ នៅក្នុងបណ្ដាញអ៊ីនធើណែតផងដែរ។ 

មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមអ្នកគាំទ្រ បានសង្កេតឃើញ ទឹកមុខរបស់សមាជិកក្រុម BTS ម្នាក់ៗ ហាក់ដូចជា មានការអាន់អន់ស្រពន់ចិត្តមិនតិចដែរ ចំពោះទង្វើបែបនេះ។ ជាការពិតណាស់ ព្រោះពួកគេទទួលបាន ការគោរព ស្រលាញ់យ៉ាងច្រើន ពីមនុស្សនៅទូទាំងពិភពលោក ប៉ុន្តែបែរជា ទទួលរងនូវការវាយប្រហារ ដោយចេតនា ពីសំណាក់ជនជាតិកូរ៉េគ្នាឯងទៅវិញ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖ 

រូបភាព BTS
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]