ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែង និងចម្រៀង លោក Beam Kawee គឺជាបុរសម្នាក់ ដែលស្រលាញ់ចូលចិត្តក្មេងៗណាស់ ហើយជាពិសេស ឲ្យតែពេលទំនេរ​​ លោកថែមទាំង ប្រមូលក្មួយៗ ដែលជាកូនរបស់បងៗខ្លួន យកមកមើលថែជំនួសឳពុកម្ដាយរបស់គេថែមទៀតផង។

ជាការពិត បើងាកមកមើលជីវិតគ្រួសាររបស់តារាប្រុសរូបនេះវិញ ក្រោយពេលរៀបការមកអស់រយៈពេលជាង៣ឆ្នាំនេះ តារាប្រុស លោក Beam និងភរិយា តែងតែបានស្វែងរកគ្រប់វិធីទាំងផ្លូវងងឹត និងវិទ្យាសាស្រ្ត ក៏ព្រោះតែចិត្តចង់បានកូនមួយដែលជាដំណក់ឈាមរបស់ខ្លួន ប៉ុន្តែកន្លងទៅជាច្រើនឆ្នាំ នៅតែមិនទាន់អាចសមតាមបំណងនោះឡើយ។

ដោយឡែក ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះ អ្វីដែលគួរឲ្យរំភើបចិត្តជំនួស តារាប្រុស លោក Beam និងភរិយាជាទីស្រលាញ់របស់លោកនោះគឺថា នៅទីបំផុតតារាប្រុសរូបនេះ ក៏បានក្លាយជាប៉ាៗរបស់គេហើយ ដោយក្នុងនោះ បានធ្វើឲ្យរូបលោក សប្បាយចិត្តញញឹមបិទមាត់មិនជិតនោះទេ។ហើយបើគិតមកដល់ពេលនេះ ភរិយា លោក Beam បានមានទម្ងន់រយៈពេល៣ខែហើយ ប៉ុន្តែនៅមិនទាន់ដឹងថាជាប្រុសឫក៏ស្រីនោះឡើយ។

ជាមួយនឹងដំណឹងដ៏រីករាយមួយនេះដែរ ក៏មានមិត្តសិល្បៈ ព្រមទាំងមហាជនអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាចូលរួមសម្ដែងការអបអរសាទរដល់គ្រួសារ លោក Beam ដែលបានសម្រេចនូវក្ដីបំណងចង់ក្លាយជាឳពុកម្ដាយរបស់គេផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖   

Beam និងភរិយា
Beam និងភរិយា
Beam និងក្មួយៗ
Beam និងភរិយា ព្រមទាំងក្មួយៗ
រូបគ្រួសារBeamលើកដំបូង 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]