ចិន៖ ជាព័ត៌មានដ៏កក្រើកមួយក្រោយពេលមានការបែកធ្លាយវីដេអូឃ្លីបតារាសម្តែងស្រីហុងកុងវ័យ៣០ឆ្នាំ កញ្ញា Jacqueline Wong បានអោបថើបគ្នានៅក្នុងឡានតាក់ស៊ីជាមួយតារាចម្រៀងប្រុសវ័យ៥០ឆ្នាំលោក Andy Hui ដែលលោកត្រូវជាស្វាមីរបស់តារាចម្រៀង និងតារាសម្តែងស្រី Sammi Cheng។

នៅថ្ងៃទី១៦ ខែមេសា ក្រោយពីវីដេអូឃ្លីបនេះត្រូវបានគេចែកចាយពាសពេញប្រព័ន្ធអ៊ីនធើណែតរួច លោក Andy Hui បានចេញមុខនិយាយពាក្យសុំទោសជាសាធារណៈទៅកាន់ភរិយា និងអ្នកគាំទ្រទាំងអស់ថា នៅយប់កើតហេតុ លោកស្រវឹងខ្លាំងក្រោយចេញពីកម្មវិធីជប់លៀងថ្ងៃកំណើតរបស់មិត្តភក្តិ។ លោក Andy Hui បាននិយាយទៀតថា លោកនឹងប្រកាសផ្អាករាល់ការសម្តែងមួយរយៈ។

ចំណែកឯតារាស្រី Jacqueline Wong ដែលត្រូវគេចោទថាកំពុងមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយ Andy Hui បានចេញមកបកស្រាយ កាលពីថ្ងៃទី១៧ ខែមេសានេះយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ខ្ញុំបានធ្វើរឿងខុសដ៏ធំមួយ ហើយបានធ្វើឲ្យគ្រប់គ្នាអស់សង្ឃឹមមកលើរូបខ្ញុំ ជាពិសេសម៉ាក់ប៉ា និងក្រុមគ្រូសារ ផលិតកម្ម រួមទាំង Kennenth Ma មិត្តប្រុសរបស់ខ្ញុំ និងក្រុមគ្រួសាររបស់គាត់ផងដែរ»។  ក្រៅពីនេះតារាស្រីរូបនេះត្រូវផ្អាករាល់ការងារទាំងអស់មួយរយៈសិន ទម្រាំតែដោះស្រាយបញ្ហាចប់សព្វគ្រប់។

ទន្ទឹមនឹងនេះផងដែរតារាស្រី Sammi Cheng ដែលជាភរិយារបស់លោក Andy Hui នៅតែមិនមានប្រតិកម្ម ឬចេញមកនិយាយអ្វីទាក់ទងនឹងរឿងរបស់ស្វាមី ជាមួយតារាស្រី Jacqueline Wong នៅឡើយទេ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖  

តារាស្រីJacqueline Wong
Jacqueline Wong និងមិត្តប្រុសលោកKennenth Ma
Jacqueline Wong និងលោកAndy Hui
Andy Hui និងភរិយាអ្នកនាងSammi Cheng
រូបភាពលោកAndy Huiចេញមកសុំទោសជាសាធារណៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]