អង់គ្លេស៖ ក្រុមបាល់ទាត់ Tottenham Hotspurs នឹងត្រូវអវត្តមានកីឡាករខ្សែប្រយុទ្ធសំខាន់ Heung-Min Son ក្នុងជំនួបជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ទល់នឹងក្លិប Ajax នាពេលខាងមុ ខនេះ។ មូលហេតុដែលខ្សែប្រយុទ្ធកូរ៉េខាងត្បូងរូបនេះត្រូវអវត្តមានសម្រាប់ជើងទី១នោះ គឺដោយសាររូបគេបានទទួលកាតលឿង ក្នុងជំនួបជើងទី២ជាមួយ Manchester City យប់មិញនេះ ដែល Son បានបង្កកំហុសក្នុងការចាប់ទាញអាវ De Bryune អំឡុងពេលប្រជែងយកបាល់នៅនាទីទី ៤៨។ បើតាម Daily Mail បានបញ្ជាក់ថា Son នឹងត្រូវអវត្តមានក្នុងជំនួបទល់នឹង Ajax ដោយស្វ័យប្រវត្តិ ក្រោយទទួលបានកាតលឿងទី៣ ក្នុងពានរង្វាន់ Champions League។

កីឡាករ Heung-Min Son
ការប្រជែងបាល់រវាង Son និង De Bruyne

ដោយឡែកសាមីខ្លួនផ្ទាល់គឺ Son បាននិយាយដោយភ្ញាក់ផ្អើលចំពោះការអវត្តមាននេះថា៖ “ខ្ញុំមិនបានដឹងពីបញ្ហានេះទេ” ដែលទំនងជារូបគេនឹកមិនដល់ចំពោះករណីកាតលឿងទី៣ របស់គេ។  Son បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យទល់នឹង Man City ដោយរកបាន៣គ្រាប់ពីជំនួបទាំងពីរលើក និងជួយឱ្យ Spurs ឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្លិបផងដែរ៕

កីឡាករ Heung-Min Son
ការប្រកួតរវាង Man City និង Spurs

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]