(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមេសានេះ គឺជាថ្ងៃចុងក្រោយនៃការជិះរថយន្តក្រុងសាធារណៈឥតគិតថ្លៃ ហើយក៏ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរកំពុងវិលត្រឡប់មកកាន់លំនៅដ្ឋានវិញ បន្ទាប់ពីបានទៅជួបជុំឪពុកម្តាយ និងសាច់សារលោហិត នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលមានរយៈពេល៣ថ្ងៃកន្លងទៅនេះ បងប្អូនប្រជាពលរដ្ឋ និងក្មួយៗកម្មករ កម្មការិនី ជិះឡានក្រុងអត់គិតលុយ (Free) ពេញមួយថ្ងៃទី១៨ ខែមេសានេះ។

ច្បាស់ណាស់ទោះបីមានការចូលរួមទាំងអស់នេះយ៉ាងណាក្តី តែភាពសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ មិនអាចកើតមាននោះឡើយប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាពទេនោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា នៅថ្ងៃទី១៨ ខែមមេសា ឆ្នាំ២០១៩នេះ គឺបងប្អូន កូនក្មួយ និងចៅៗជិះមិនគិតលុយ (Free) ! សូមបងប្អូន និងកូនក្មួយធ្វើដំណើរបានសុខសប្បាយតាមផ្លូវទាំងអស់គ្នា សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗកម្មករ កម្មការិនី ជិះឡានក្រុងសាលារាជធានី ដែលផ្តល់សុវត្ថភាព ក្នុងការធ្វើដំណើរផង និងបានសន្សំប្រាក់កាសថ្លៃឈ្នួលឡានផង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់តាមរយៈ Facebook នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា៖ «ជិះឡានក្រុងអត់គិតលុយ (Free) ពេញមួយថ្ងៃទី១៨ ខែមេសា នេះ សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗកម្មករ កម្មការិនី ជិះឡានក្រុងសាលារាជធានី ដែលផ្តល់សុវត្ថភាពក្នុងការធ្វើដំណើរផង និងបានសន្សំប្រាក់កាសថ្លៃឈ្នួលឡានផង»៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]