កូរ៉េខាងត្បូង ៖ ជាធម្មតា ក្រុមអ្នកគាំទ្រកម្រនឹងបានឃើញ តារាល្បីៗស្លៀកសម្លៀកបំពាក់ ម៉ូតដូចគ្នាណាស់ ដោយសារតែជារឿយៗ អ្នកគាំទ្រតារាទាំងនោះ ចាប់ផ្ដើមប្រៀបធៀបគ្នា ធ្វើឲ្យកើតមាន រឿងឈ្លោះប្រកែកគ្នា នៅតាមបណ្ដាញអ៊ីនធើណែត ជាញឹកញាប់ ។
ប៉ុន្តែថ្មីៗនេះ ក្រុមអ្នកនិយមលេងអ៊ីនធើណែត ស្រាប់តែបានប្រទះឃើញថា តារាស្រីល្បីឈ្មោះ ៣រូបរបស់កូរ៉េ គឺនាង Jessica អតីតសមាជិកក្រុម Girls' Generation តារាចម្រៀងទោល IU និង Irene សមាជិកក្រុម Red Velvet បង្ហាញខ្លួន ក្នុងឈុតសម្លៀកបំពាក់ ម៉ូតដូចគ្នាបេះបិទ ដោយមិនខ្លាចរអា នឹងមតិប្រៀបធៀបរបស់អ្នកគាំទ្រ សូម្បីតែបន្តិច។
ជាន់ស្ដែង ដោយសារតែសម្រស់ស្រស់ស្អាត ម៉្យាងម្នាក់របស់ពួកគេ បានធ្វើឲ្យក្រុមអ្នកគាំទ្រ បែរជាលាន់មាត់សរសើរពួកគេ គ្រប់ៗគ្នាទៅវិញ៕
ចំពោះប្រិយមិត្តវិញ តើយល់យ៉ាងណាដែរ?
សូមទស្សនារូបភាពខាងក្រោម ៖
១. Jessica
២. IU
៣. Irene
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]