ថៃ៖ តួឯកស្រីមុខស្រស់កញ្ញា Mint Chalida ដែលនាងជាតារាសម្តែងមានឈ្មោះបោះសម្លេងមួយរូប និងមានអ្នកគាំទ្រជាច្រើនទាំងក្នុងនិងក្រៅប្រទេស។ ជាការពិតណាស់ប្រិយមិត្តតែងតែឃើញវត្តមានតារាស្រីរូបនេះ នៅតាមខ្សែភាពយន្តភាគល្បីៗនានា។

បើងាកមើលជីវិតស្នេហារយៈពេល៧ឆ្នាំរបស់ Mint ជាមួយគូស្នេហ៍ដែលជាអ្នកជំនួញហាយសូលោកPupaa វិញឃើញថាមានភាពស្រស់បំព្រង និងរលូនទៅមុខ ដោយស្នេហារបស់ពួកគេទាំងពីរទទួលបានការគាំទ្រពីគ្រួសារទាំងសងខាង។

ជាក់ស្តែងនៅក្នុងឱកាសឈប់សម្រាកថ្ងៃចូលឆ្នាំថៃ Mint បានដឹកដៃគូស្នេហ៍ធ្វើដំណើរកម្សាន្តបន្ថែមភាពផ្អែមល្ហែមឲ្យស្នេហាយ៉ាងរ៉ូមែនទិក ធ្វើឲ្យអ្នកគាំទ្រច្រណែនមិនតិច។

ជាមួយគ្នានេះដែរ Mint បានផុសរូបជាមួយគូស្នេហ៍នៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ព្រមទាំងមានមិត្តរួមសិល្បៈ និងអ្នកគាំទ្រជាច្រើននាំគ្នាចូលទៅComment សរសើរពីស្នេហារបស់ពួកគេទាំងពីរទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖   

Mint Chalida
Mint Chalida
Mint Chalida
Mint Chalida
រូបភាពពេលដើរលេង
Mint Chalida និងគូស្នេហ៍
Mint Chalida និងគូស្នេហ៍
Mint Chalida និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]