ភ្នំពេញ៖ ទោះបច្ចុប្បន្ននេះតារាចម្រៀងដ៏មានប្រជាប្រិយភាព លោកណាំ ប៊ុណ្ណារ័ត្ន ស្ងាត់ពីសិល្បៈក៏ពិតមែន តែបើងាកមកមើលជីវិតឯកជន នៅក្នុងគ្រួសាររបស់លោកវិញឃើញថា មានសុភមង្គល និងទទួលបាននូវភាពរីករាយគ្រប់ពេល។

ជាក់ស្តែងកាលពីប៉ុន្មានខែមុននេះ តារាប្រុសរូបនេះទើបតែនឹងទទួលបាននូវ សមាជិកថ្មី កូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ទៀត ដែលមានបណ្តាអ្នកគាំទ្រជាច្រើន បាននាំគ្នាចូលរួមអបអរដល់រូបលោកគ្រប់គ្នា។

មកទល់នឹងពេលនេះ កូនស្រីរបស់លោកមានវ័យជាង២ខែហើយ តែបើក្រឡេកទៅមើលមុខមាត់របស់កូនស្រីសំណព្វរបស់លោកវិញ ឃើញថានៅក្មេងតូចប៉ុណ្ណឹងសោះតែមុខមាត់ពិតជាស្អាត ទម្រង់មុខក៏ស្រស់ គួរឲ្យក្នាញ់តែម្តង។

តាមរយៈរូបភាពដែលលោកតែងតែ បង្ហោះធ្វើឲ្យអ្នកគាំទ្រជាច្រើនតែងតែសរសើរដល់លោកគ្រប់គ្នា ដែលមានកូនមិនថាប្រុសស្រី សុទ្ធតែមានមុខមាត់ស្អាតៗ អំណោយផលពីធម្មជាតិបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

លោកណាំ ប៊ុណ្ណារ័ត្ន
លោកណាំ ប៊ុណ្ណារ័ត្ន និងគ្រួសារ
លោកណាំ ប៊ុណ្ណារ័ត្ន និងកូនប្រុស
លោកណាំ ប៊ុណ្ណារ័ត្ន និងកូនស្រី
កូនស្រីទី២ ណាំ ប៊ុណ្ណារ័ត្ន
កូនស្រីទី២ ណាំ ប៊ុណ្ណារ័ត្ន
កូនស្រីទី២ ណាំ ប៊ុណ្ណារ័ត្ន
កូនស្រីទី២ ណាំ ប៊ុណ្ណារ័ត្ន
កូនស្រីទី២ ណាំ ប៊ុណ្ណារ័ត្ន
កូនស្រីទី២ ណាំ ប៊ុណ្ណារ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាំ ប៊ុណ្ណារ័ត្ន