រតនគិរី៖ ប្រាកដជាមានទស្សនិកជនមិនតិចនោះទេ ស្គាល់ពីតារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាពលោក សាន ផានិត ជាក់ជាមិនខាន តាមរយៈបទចម្រៀងបែបមនោសញ្ជេតនា នាពេលកន្លងមកជាង២០ឆ្នាំមកនេះ ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ម្ចាស់បទ «ទួរស័ព្ទប្រាប់ផង» លោក សាន ផានិត បានបង្ហោះរូបភាពមួយចំនួន ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងទិដ្ឋភាពដំណើរកម្សាន្ត របស់លោក ទៅកាន់ខេត្ត រតនគិរី ។

ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា លោក សាន ផានិត ដែលជាតារាចម្រៀងប្រុសផ្នែកសម័យចាស់វស្សា រូបនេះបានបង្ហាញពីទិដ្ឋភាពដំណើរកម្សាន្ត លក្ខិណៈជុំគ្រួសារ របស់ខ្លួន យ៉ាងពោរពេញដោយភាពសប្បាយរីករាយ នឹងស្នាមញញឹម គ្រប់ៗគ្នា។

អ្វីដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍លើសពីនេះទៅទៀតនោះគឺ លោក សាន ផានិត បានបង្ហាញភាពផ្អែមល្ហែមជាមួយនឹងភរិយារបស់ ខ្លួន ដោយមើលទៅពិតជាមានសុភមង្គលខ្លាំងមែនទែន ។

គួររម្លឹកផងដែលថា នាពេលកន្លងមកតារាចម្រៀងប្រុស ដែលជាម្ចាស់បទ«ជាប់រវល់»រូបនេះមិនសូវជាបានបង្ហាញរូបភាពបែបនេះ នៅលើបណ្ដាញសង្គមប្រើប្រាស់ហ្វេសប៊ុក នោះទេ ៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖  

លោក សាន ផានិត
លោក សាន ផានិត
លោក សាន ផានិត
លោក សាន ផានិត និង ភរិយា
លោក សាន ផានិត និង ភរិយា
លោក សាន ផានិត និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត