ចាស់ៗភាគច្រើន តែងតែនិយាយថា ជាកូនស្រី មិនបាច់ធ្វើការ ឬរកស៊ីរកលុយអីទេ យកតែប្ដីទៅ បានប្ដីធ្វើការរកលុយចិញ្ចឹមហើយ ចាំតែរស់នៅស្រណុកកាយទៅបានហើយ។

តែភាគច្រើននៃមនុស្សស្រី ដែលចាំតែចាយលុយប្ដីរកបាន គឺហាក់គ្មានសំណាង ឬមានសិទ្ធិធ្វើអ្វីផ្សេងក្រៅតែពី មើលកូន ធ្វើការងារផ្ទះ  ហើយក៏គ្មានទាំងឱកាស បានចេញមុខក្នុងសង្គម ចូលចំណោមគេឯងដែរ ព្រោះតែប្ដីមិនចង់យកទៅតាម។

ហេតុផលហួសសម័យ ដែលចាំឱ្យប្ដីចិញ្ចឹម ព្រោះអ្នកនឹងត្រូវរស់នៅក្រោមគំនាប ការគាបសង្ក់តពីប្ដី ហើយក៏អាចត្រូវឪពុកម្ដាយ ឬគ្រួសារបងប្អូនខាងប្ដីមើលងាយទៀតផង ព្រោះតែយើងគ្មានការងារ មិនចេះធ្វើអី ចាំតែប្ដីរកលុយមកឱ្យចាយ។

មនុស្សស្រីធ្វើការច្រើនជាងមនុស្សប្រុសឆ្ងាយណាស់ តែត្រូវដឹងថា ការងារផ្ទះដែលអ្នកធ្វើទាំងអស់ ទោះអ្នកធ្វើដល់ស្លាប់ខ្លួនទៀត ក៏គ្មានតម្លៃស្មើនឹងលុយដប់ម្ភៃម៉ឺន ដែលគេរកចូលផ្ទះដែរ គេគិតថាគេអាចរកលុយបាន គេរ៉ាប់រងចិញ្ចឹមមនុស្សក្នុងគ្រួសារ ដូច្នេះ ទោះហត់អ្នកគ្មានសិទ្ធិសូម្បីតែក្អក ឱ្យតែពេលណាគេហត់ គេអាចស្រែកសម្លុតអ្នកបាន ក៏អ្នកមិនអាចតមាត់ជាមួយគេបានដែរ។

សម័យនេះហើយ កុំចាំឱ្យប្ដីរកស៊ីចិញ្ចឹម កុំសង្ឃឹមថាខ្លួននឹងមានសំណាង ព្រោះតែបានពឹងផ្អែកលើប្ដីដែលចេះរកលុយ ប្ដីខ្លះគាត់ល្អ គាត់មានលទ្ធភាពចិញ្ចឹមប្រពន្ធកូន គាត់មិនរអ៊ូក៏ពិតមែន តែជាក់ស្ដែង យើងជាប្រពន្ធ ក៏គួរតែចេះធ្វើការ អាចរកចំណូលបានខ្លះដែរ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារយើង។ ការចេះរកលុយដោយខ្លួនឯង មិនមែនមានន័យថា យើងមើលងាយប្ដី ឬយើងមិនរំពឹងប្ដីទេ តែវាជាការរំលែកនូវទុក្ខលំបាករវាងគ្នា មិនដាក់សម្ពាធឱ្យម្ខាងណាលំបាកតែម្នាក់ឯង។

សុខចិត្តឱ្យខ្លួនមានសំណាង ដែលបានប្ដីប្រពន្ធចេះជួយ ចេះរកទុកដាក់ជាមួយគ្នា ប្រសើរជាង ធ្វើជាភរិយាសំណាង បានប្ដីរកលំបាកតែម្នាក់ឯង៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]