បារាំង៖ រឿងរ៉ាវស្នេហារបស់ កំពូលតារាសម្ដែងស្រី កញ្ញា Aum Patcharapa បានក្លាយជាប្រធានបទដែលមហាជន កំពុងតែតាមដានចង់ដឹង តែយ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះ នាងក៏បានប្រកាសការចែកផ្លូវគ្នានឹងមិត្តប្រុសជាផ្លូវការ ដោយអះអាងមូលហេតុថាមិនចុះសម្រុងគ្នាផងដែរ។

ក្រោយពេលចំណងស្នេហ៍ បានឈានដល់ផ្លូវបំបែក ក្នុងនោះមហាជនជាច្រើន សង្កេតឃើញថា តារាស្រី កញ្ញា Aum Patcharapa ក៏មិនសូវជាទទួលការងារសិល្បៈច្រើនដូចមុន និងជាពិសេសការដើរកម្សាន្តដែលជាចំណង់ចំណូលចិត្តនាង ក៏ហាក់ផ្អាកមិនឃើញចេញទៅណា ដូចមុនទៀតនោះឡើយ ដោយឃើញតែសកម្មភាពសំងំ នៅក្នុងផ្ទះតែប៉ុណ្ណោះ។

ដោយឡែក ថ្មីៗនេះ អ្វីដែលមហាជនភ្ញាក់ផ្អើលនោះ គឺថាតារាស្រី កញ្ញា Aum Patcharapa ក៏បានងាកត្រលប់មកចាប់ផ្ដើមជីវិតនៅលីវរបស់ខ្លួនសាជាថ្មី ជាមួយនឹងដំណើរកម្សាន្ត ទៅកាន់ប្រទេសបារាំង ជាមួយនឹងក្រុមមិត្តភក្តិជាច្រើននាក់ យ៉ាងសប្បាយរីករាយដូចគ្រាដើមវិញ ដោយនេះបានធ្វើឲ្យបណ្ដាអ្នកគាំទ្រ ក៏បានអស់ក្ដីបារម្ភពីរូបនាងតទៅទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖  

Aum
Aum និងមិត្តភក្តិ
Aum និងមិត្តភក្តិ
Aum
Aum និងជំនួយការ
Aum និងមិត្តភក្តិ
Aum និងមិត្តភក្តិ
Aum និងមិត្តភក្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]