ខេត្តសៀមរាប ៖ ផ្ទះ​២​នាក់​បងប្អូន​បង្កើត​នៅ​ជាប់​គ្នា​កំពុង​រកស៊ី​រក​នៅ​ផ្សា​រលើ​ធំ​ថ្មី​បាន​ចាក់សោរ​ចោល ស្រាប់តែ​ត្រូវ​អគ្គិភ័យ​ឆេះ​អស់​គ្មាន​សល់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ជា​ពិសេស​អ្នក​ជិតខាង​នាំ​គ្នា​យក​ឥ​វ៉ា​ន់​ចេញពីផ្ទះ​ញាប់ដៃ​ញាប់​ជើង​។ ហេតុការណ៍​អគ្គិភ័យ​កើតឡើង​កាលពី​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ក្នុងភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។

តាម​ប្រភព​ពី​អ្នក​ជិតខាង​រៀបរាប់​ទាំង​ភ័យ​ញ័រ​ថា មុន​ពេល​កើតហេតុ បានឃើញ​អណ្តាតភ្លើង​ចេញពីផ្ទះ​ខាងកើត ស្រាប់តែ​គាត់​នាំ​គ្នា​ទៅ​អើត​មើល​ពុំ​ឃើញ​មាន​ម្ចាស់ផ្ទះ ខណៈ​ពេល​នោះ​គាត់​ក៏​រាយការណ៍​មក​មេ​ភូមិ​តា​វៀន ដើម្បី​ឱ្យ​ជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​។ បន្ទាប់​ពី​រាយការណ៍​បាន​មួយសន្ទុះ​ក៏​ឃើញ​រថយន្ត​របស់​ស្នងការ​ខេត្ត​មក​ដល់​បន្តបន្ទាប់​គ្នា​ចំនួន​៤​ឡាន រួច​ក៏​ជួយ​បាញ់​ពន្លត់​ភ្លាម​ៗ​ផង​ដែរ​។

លោក​វរសេនីយ៍ទោ អ៊ុ​ន ភិ​រម្យ នាយ​រង​ការិយាល័យ​បង្កា​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​បាន​ប្រាប់​ថា មុន​កើតហេតុ មាន​សមរ​កិច្ច​មូលដ្ឋាន​បា​នរាយណ៍​មក​ថា មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​តា​វៀន ខណៈនោះ​លោក​ក៏​សុំ​យោបល់​ពី​លោកស្នងការ​រង​ទទួល​ផែន​ការិយាល័យ​បង្កា​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ ដើម្បី​ដឹកនាំ​កម្លាំង​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​។

លោក​បាន​បញ្ជាក់​ថា ការ​ចុះ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់​នោះ​មាន​រថយន្ត​៤​គ្រឿង ក្នុង​នោះ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​ខេត្ត​២​គ្រឿង បាញ់​ទឹក​អស់ទាំង​២​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត​២​គ្រឿង​បាញ់​ទឹក​អស់ទាំង​២​គ្រឿង ទើប​អាច​ទប់ទល់​ស្ថានភាព​បាន​ដោយ​ជោគជ័យ​។

លោក​បាន​បញ្ជាក់​ទៀត​ថា ម្ចាស់ផ្ទះ​ទាំង​២​គ្រួសារ​បងប្អូន​បង្កើត​នោះ​មាន គ្រួសារ​ទី​១ មាន​ប្តី​ឈ្មោះ ឆោម វ​ណ្ឌី អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​ដាក់​សំបុត្រ​ម៉ូតូ​នៅ​ផ្សា​រលើ​ធំ​ថ្មី និង​ប្រពន្ធ​ឈ្មោះ ឡាន់ ស្រី​ឡុ​ង អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ​នៅ​ផ្សា​រលើ​ធំ​ថ្មី (​ផ្ទះ​នៅ​ជាប់​គ្នា​ពី​ខាងលិច​) ប្រក់ស​ង្ក័​សី​ជញ្ជាំង​ដែក​គ្រោង​ដែក​។ គ្រួសារ​ទី​២ ប្តី​ឈ្មោះ រ៉េ​ត ណុ​យ អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​ដាក់​សំបុត្រ​ម៉ូតូ​នៅ​ផ្សា​រលើ​ធំ​ថ្មី និង ប្រពន្ធ​ឈ្មោះ ណុ​ក ណៃ អាយុ​៣០​ឆ្នាំ មុខរបរ​ធ្វើ​ក្រចក​នៅ​ផ្សា​រលើ​ធំ​ថ្មី ផ្ទះ​ពី​ខាងកើត ប្រក់ស​ង្ក័​សី​ជញ្ជាំង​ដែក គ្រោង​ដែក​។ ផ្ទះ​ទាំង​២​គ្រួសារ​នោះ មាន​ទីលំនៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ផ្ទះ​នៅ​ជាប់​គ្នា​។

លោក​បន្ត​ថា ចំពោះ​មូលហេតុ គឺ​បណ្តាល​មក​ទុ​ស្សេ​ខ្សែភ្លើង ព្រោះ​ម្ចាស់ផ្ទះ​កំពុង​ទៅ​រកស៊ី​នៅ​ផ្សា​រលើ​ធំ​ថ្មី ហើយ​ធ្វើ​ឱ្យ​ខូចខាត​អស់​ផ្ទះ​ទាំង​២​ល្វែង ព្រមទាំង​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ឆេះ​អស់ទាំង​ស្រុង​។ បច្ចុប្បន្ន​ផ្ទះ​២​នាក់​បងប្អូន​បង្កើត​ត្រូវ​បាន​អគ្គី​ភ័យ​ឆេះ​អស់ទាំង​ស្រុង ខណៈ​ម្ចាស់​រវល់​ទៅ​រកស៊ី​នៅ​ក្នុង​ផ្សារ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]