អង់គ្លេស៖ ដំណើរដ៏វែងឆ្ងាយរបស់ Manchester City និង Liverpool ក្នុងការប្រជែងពាន English Premier League នារដូវកាលនេះពិតជាមានភាពតានតឹងមែនទែន បើមើលតាមតារាងពិន្ទុ Premier League នាពេលបច្ចុប្បន្ន។ ជាក់ស្តែង ហង្សក្រហម Liverpool កំពុងតែឈរនៅកំពូលតារាង EPL ដោយមាន ៨៥ពិន្ទុក្នុងដៃ លើសក្រុមលេខ ២ Manchester City ចំនួន ២ពិន្ទុ ប៉ុន្តែ Manchester City នៅសល់ ១ប្រកួតទៀតក្នុងដៃលើសក្រុម Liverpool។

ក្រុម Liverpool
ក្រុម Manchester City

យ៉ាងណាមិញ ការប្រកួតដែលនៅសល់សម្រាប់ Man City មួយប្រកួតនេះ ក៏មិនមែនជាការប្រកួតដែលងាយស្រួលប៉ុន្មានដែរ ដោយពួកគេត្រូវប្រកួតបង្គ្រប់សប្តាហ៍ទី ៣១ ទល់នឹងក្រុម Man UTD ដែលកំពុងស្រវេស្រវ៉ាពិន្ទុ ដើម្បីឈរនៅលេខ៤ សម្រាប់បង្ហាញខ្លួននៅ UEFA Champions League នារដូវកាលក្រោយ។ ដោយឡែក បើសិនជាមិនរាប់បញ្ចូលការប្រកួតជាមួយ Manchester United ទេ Manchester City និង Liverpool សុទ្ធតែសេសសល់ការប្រកួតចំនួន ៤ក្នុងដៃដូចគ្នា មុននឹងបញ្ចប់រដូវកាល ២០១៨-២០១៩នេះ។

ការប្រកួតដែលនៅសេសសល់មុនបិទបញ្ចប់រដូវកាលនេះរបស់ក្រុមទាំង ២រួមមាន៖

- Manchester City : សប្តាហ៍ទី ៣៥ ប្រកួតទល់នឹង Tottenham (ក្នុងដី), សប្តាហ៍ទី ៣៦ ប្រកួតទល់នឹង Burnley (ក្រៅដី), សប្តាហ៍ទី ៣៧ ប្រកួតទល់នឹង Leicester City (ក្នុងដី) និងសប្តាហ៍ទី ៣៨ ប្រកួតទល់នឹង Brighton (ក្រៅដី)។

- Liverpool : សប្តាហ៍ទី ៣៥ ប្រកួតទល់នឹង Cardiff City (ក្រៅដី), សប្តាហ៍ទី ៣៦ ប្រកួតទល់នឹង Huddersfield Town (ក្នុងដី), សប្តាហ៍ទី ៣៧ ប្រកួតទល់នឹង Newcastle United (ក្រៅដី) និងសប្តាហ៍ទី ៣៨ ប្រកួតទល់នឹង Wolve (ក្នុងដី)។ 

លោក Jurgen Klopp និងលោក Pep Guardiola
ក្រុម Manchester City
ក្រុម Liverpool

ចុះចំណែកប្រិយមិត្តវិញ! យល់យ៉ាងណាដែរសម្រាប់ប្រកួតដែលនៅសេសសល់របស់ក្រុមទាំង ២?? ចុះលោកអ្នកយល់ថា ក្រុមណាមួយនឹងក្លាយជាជើងឯក Premier League រដូវកាលនេះ?? Manchester City ឬ Liverpool ??

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]