ចិន៖ កាលពីខែមុន អាជ្ញាធរក្នុងប្រទេសចិន បានបង្រ្កាបការរត់ពន្ធ និងរឹបអូសបានភ្លុកដំរីជាង ៧.៥ តោន ដែលត្រូវបានចាត់ទុកថាជាការបង្ក្រាបការរត់ពន្ធដ៏ធំបំផុតអស់រយៈពេលជាយូរមកហើយ។

ប្រទេសចិនបានក្លាយជាទីផ្សារដ៏ធំបំផុតក្នុងពិភពលោក សម្រាប់ភ្លុកដំរី ដែលមនុស្សម្នាទិញវាយកទៅប្រើប្រាស់សម្រាប់ធ្វើជាឱសថ និងសម្រាប់ការតុបតែងក្នុងការបង្ហាញពីទ្រព្យសម្បត្តិជាដើម។ ប៉ុន្តែនៅចុងឆ្នាំ២០១៧កន្លងទៅនេះ ប្រទេសចិនបានដាក់បំរាមលើការធ្វើជំនួញភ្លុកដំរីនេះ។ 

រូបភាពសមត្ថកិច្ចរឹបអូសភ្លុកដំរី

ជាក់ស្តែង បើទោះបីជាអាជ្ញាធរបានដាក់បំរាមមិនឱ្យមានការរកស៊ីជំនួញភ្លុកដំរីនេះទៀត ក៏នៅតែមានជនខិលខូចបានរត់ពន្ធវាចូលក្នុងទីផ្សារងងឹតក្នុងប្រទេសចិនដដែល។ កាលពីខែមុននេះ ប៉ូលិសបានបង្ក្រាបការរត់ពន្ធភ្លុកដំរីខុសច្បាប់ និងរឹបអូសបានភ្លុកដំរីប្រមាណ ២,៧៤៨ភ្លុក ដែលចំនួនប៉ុណ្ណេះពិតជាច្រើនមែនទែន រហូតដល់ដាក់ពេញសាលប្រជុំដ៏ធំមួយយកតែម្តង។

ដោយក្នុងនោះ សមត្ថកិច្ចបានចាប់ខ្លួនបានជនសង្ស័យចំនួន ២០នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងការរត់ពន្ធភ្លុកដំរីខុសច្បាប់។ ជាក់ស្តែងយោងតាមរបាយការណ៍មួយបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបការរត់ពន្ធភ្លុកដំរីក្នុងឆ្នាំ២០១៩ សមត្ថកិច្ចបានរឹបអូសបានភ្លុកដំរីប្រមាណ ៨.៥តោនរួចមកហើយ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

រូបភាពសមត្ថកិច្ចរឹបអូសភ្លុកដំរី
រូបភាពសមត្ថកិច្ចរឹបអូសភ្លុកដំរី
រូបភាពសមត្ថកិច្ចរឹបអូសភ្លុកដំរី
រូបភាពសមត្ថកិច្ចរឹបអូសភ្លុកដំរី
រូបភាពសមត្ថកិច្ចរឹបអូសភ្លុកដំរី
ប៉ូលិសកំពុងចាប់ខ្លួនជនសង្ស័យ
រូបភាពសមត្ថកិច្ចរឹបអូសភ្លុកដំរី
រូបភាពសមត្ថកិច្ចរឹបអូសភ្លុកដំរី
រូបភាពសមត្ថកិច្ចរឹបអូសភ្លុកដំរី
រូបភាពសមត្ថកិច្ចរឹបអូសភ្លុកដំរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]